លោកជំទាវម៉ែនសំអនជម្រុញអោយលោកគ្រូអ្នកគ្រូមាតាបិតាសិស្សក្រើនរំលឹកកូនចៅអោយស្គាល់ថ្ងៃរំដោះ៧មករា១៩៧៩ទើបយើងមានអ្វីៗដូចសព្វថ្ងៃនេ

0

ខេត្តស្វាយរៀង៖លោកជំទាវម៉ែនសំអនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចបានធ្វើការជម្រុញដល់

លោកគ្រូអ្នកគ្រូនិងមាតាបិតាសិស្សត្រូវអប់រំកូនចៅនិងក្រើនរំលឹកអោយបានដឹងនិងបានយល់ជ្រួតជ្រាបនូវគុណបំណាច់ថ្ងៃ៧មករាឆ្នាំ១៩៧៩ដែលបានរំដោះប្រទេសជាតិយើងអោយរួចពីរបបប្រល័យពូជសាសន៍ប៉ុលពតហើយបានប្រែក្លាយប្រទេសពីបាតដៃទទេរអោយភាពរីកចម្រើនលើគ្រប់វិស័យទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ។ការលើកឡើងរបស់លោកជំទាវបែបនេះខណះដែលលោកជំទាវអញ្ជើញជាអធីបតីក្នុងពិធីសម្ពោធអាគាពុទ្ធិកបឋមសិក្សានិងសមិទ្ធផលនានានៅវត្តចិន្ត្រីឃុំចិន្ត្រីស្រុករមាសហែកកាលពីព្រឹកថ្ងៃទី២៤ខែសីហាឆ្នាំ២០១៧ដែលមានករចូលរួមពីអាជ្ញាធរដែនដីនិងកងកំលាំងប្រដាប់អាវុធលោកគ្រូអ្នកគ្រូសិស្សានុសិស្សប្រជាពលរដ្ឋប្រមាណជិត១០០០នាក់ផងដែរ។
លោកជំទាវបានបន្តទៀតថាក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ក្រោមការអនុវត្តនូវគោលនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យវិស័យអាណាចក្រ និងពុទ្ធចក្រ​បានរស់ឡើងវិញ ហើយយើងទាំងអស់គ្នាក៏មានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង។ យើងបានកសាងប្រ​ទេ​​សពីបាត​ដៃទទេ​​ដោយ​ខិតខំស្តារកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដូចជា ផ្លូវ ថ្នល់ ស្ពាន ទំនប់ ប្រឡាយ សាលារៀន មន្ទីរពេទ្យ ព្រះវិហារ។ល។ រហូតទទួលបាននូវការអភិវឌ្ឍន៍គ្រប់វិស័យដូចដែលយើងបានឃើញមាននាសព្វថ្ងៃនេះ ។ លោកជំទាវម៉ែនសំអនបានលើកឡើងទៀតថាចំពោះសមិទ្ធផលនានា ដែលយើងកំពុងប្រារព្ធសម្ពោធថ្មីនេះ គឺជាសមិទ្ធផ​លថ្មីមួយទៀត ក្នុងចំណោមសមិទ្ធផលជាច្រើនឥតគណនា ដែលរាជរដ្ឋាភិបាលរួមជាមួយព្រះតេជគុណ ឯកឧត្ដម លោកជំទាវ លោ​ក លោកស្រី សប្បុរសជនជិតឆ្ងាយ បានខិតខំពុះពារកសាងឱ្យ​កើតជាសមិទ្ធផ​ល​ដូច​​ដែល​​​មាននៅក្នុងវត្តចន្ត្រីនេះ។ ទន្ទឹមនឹ​ងសមិទ្ធផលដែលយើ​ងទទួ​លបាននា
ពេលនេះ លោកជំទាវក៏បានជម្រុញអោយអាជ្ញាធរ និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ទូទាំ​ងស្រុករមាសហែក ក៏ដូចជាអាជ្ញាធរខេត្ដស្វាយរៀង បន្ដបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ជាពិសេស ត្រូវចុះឱ្យដល់មូលដ្ឋានជា​ក់​ស្ដែង ក្ដាប់ឱ្យបានច្បាស់លាស់ពីកង្វះខាត សំណូមពរផ្សេងៗដែលប្រជាពលរដ្ឋនៅមូលដ្ឋានត្រូវការជាចាំបាច់ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និ​ង​ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ឱ្យកាន់តែល្អប្រសើរ។លោកជំទាវបានបញ្ជាក់ថា
បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ចំពោះកម្មករ ស្ថានភា​ពការងារ និងជីវភាពរស់នៅ រួមមានដំឡើងប្រាក់ខែជាប​ន្តបន្ទាប់។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានខិតខំកៀងគរអ្នកវិនិយោគទុនបរទេសផ្តល់ការអនុគ្រោះដល់ការបណ្តាក់ទុនជំរុញឱ្យមានចំនួនរោងចក្រកើន​ឡើង មា​នកំណើនការ​ងារ ហើយប្រាក់ឈ្នួលគោលក៏ត្រូវបានដំឡើងមួយកម្រិត​ទៀត ពោ​ល​​គឺឆ្នាំ២​០​១​៨ តិចបំផុតអាចដល់ជាង១៦0ដុល្លារក្នុងមួយខែ ដោយមិនទាន់បូកបញ្ជូលនូវប្រាក់អត្ថប្រយោ​ជ​ន៍​ផ្សេង​ៗ​ទៀត។ឆ្លៀតឱកាសនេះផងដែរ លោកជំទាវបានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តខិតខំថែមទៀត ក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់សង្គ​ម​ របៀបរៀបរយសាធារណៈ អនុវត្ដឱ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីភូមិ-ឃុំមានសុវត្ថិភាពបន្ដជំរុញកសាងហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្ដខិតខំដោះស្រាយឱ្យបានល្អនូវបាតុភាពផ្សេងៗក្នុងមូលដ្ឋានព្រមទាំងធ្វើយ៉ាងណាឱ្យសមិទ្ធផលនានាដែលយើងបានកសាងទាំងអស់នេះបានដំណើរការល្អប្រសើរ។បច្ច័យបានមកពីពិធីបុណ្យនេះបានចំនួនជិត១៥លានរៀលប្រគេនដល់វត្តចិន្ត្រី៕គឹមសេង