ប្រតិភូអាជ្ញាធរជាតិអប្សរាចេញដំណើរទៅសម្ពោធការតាំងពិព័រណ៌រូបថតតំបន់អង្គរ នៅរមណីយដ្ឋានភ្នំហ័ងសានប្រទេសចិន

0

សៀមរាប៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នេះ ប្រតិភូអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា រួម

ដំណើរដោយលោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប និងក្រុមការងារបានចេញដំណើរកាន់សាធារណៈរដ្ឋប្រជាមានិចិនដើម្បីចូលរួមពិធីសម្ពោធការតាំងពិព័រណ៌រូបថតនៅរមណីយដ្ឋានភ្នំហ័ងសាន ខេត្តអានហ៊ុយ ដែលជាតំបន់ទេសចរណ៍បេតិកភណ្ឌធម្មជាតិដ៏ល្បីល្បាញមួយរបស់ចិន។ ដំណើរទៅបំពេញការងារនេះ មានរយ:ពេល៤ថ្ងៃដែលនឹងបញ្ចប់នៅថ្ងៃទៅ២៨ ខែសីហា ឆ្នាំ២០១៧។
ការរៀបចំតាំងពិព័រណ៌នេះមានរយៈពេល២ខែ ក្នុងគោលបំណងដើម្បីទាក់ទាញនិងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍នៃតំបន់អង្គរនិងវប្បធម៌ទំនៀមទម្លាប់របស់ខ្មែរទៅកាន់ភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរចិន ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងនោះឱ្យមកទស្សនាតំបន់អង្គរឱ្យកាន់តែច្រើនឡើងថែមទៀត។ ក្នុងនោះដែរ អាជ្ញាធរជាតិអប្សរាបានរៀបចំរូបថតចំនួន១០០សន្លឹក ដែលបង្ហាញពីប្រាង្គប្រាសាទនានា បរិស្ថាន និងប្រពៃណីទំនៀមទម្លាប់របស់អ្នកស្រុកអង្គរ។
ការតាំងពិព័រណ៌នេះធ្វើឡើងក្រោមកិច្ចសហការយ៉ាងជិតស្និតរវាងអាជ្ញាធរជាតិអប្សរានិងគណគណៈកម្មាធិការរដ្ឋបាលរមណីយដ្ឋានហ័ងសាននៃសាធារណៈរដ្ឋប្រជាមានិតចិន ដោយស្ថាប័នទាំងពីរបានចុះអនុស្សារណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ៕