ព្រះវិហារៈ កាលវេលាម៉ោង០៣និង៣៥នាទីទាបភ្លឺ នៅថ្ងៃទី២៤ ខែសីហា ២០១៧ មានគ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្តសាមញ៉ុងដឹកឈេីទ្វា 
ពេញមួយរថយន្ត ដោយបានបែកកង់ខាងក្រោយក្រឡាប់ផ្ងាជេីងចេញសុទ្ឋតែទ្វា ហេតុការណ៍នោះ កេីតឡេីងនៅចន្លោះគីឡូម៉ែត្រ៤៧.៤៨ ដែលឋិតនៅត្រង់ចំនុច(ចំការកៅស៊ូ)នៅក្នុងភូមិអូពោរ ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។
តាមប្រភពកន្លែងកេីតហេតុបានអោយដឹងថា រថយន្តសាមញ៉ុងពណ៍ខៀវ ពាក់ស្លាកលេខភ្នំពេញ 2AG 0672 ខាងលេីធ្វេីដំណេីរមានគ្នា២នាក់ប្ដីនិងប្រពន្ឋ ចេញពីស្រុកជ័យសែនបំណង់យកទ្វាទៅចែកចាយនៅភ្នំពេញ លុះចំនុចកេីតហេតុ ក៏បានបែកកង់ក្រោយខាងស្តាំនឹងមានភាពងងុយដេកផង ក៏បានរ៉េចង្កូតធ្លាក់ចូលប្រឡាយនៅក្បែរចញ្ចេីមផ្លូវតែម្តង និងធ្វេីថៅកុងរថយន្តរងរបួសស្រាលនិង ប្រពន្ឋរងរបួសធ្ងន់ ត្រូវបានបញ្ចូនទៅសង្រោះបន្ទាន់នៅមន្ទីពេទ្យអង្អែកនៅកំពង់ធំភ្លាមៗផងដែរ។ មួយសន្ទុះក្រោយមកក៏ឃេីញមានរថយន្ត ហាយលេនឡ័រ ពណ៍ទឹកប្រាក់គ្នារបស់ជនរងគ្រោះ មានគ្នា៥.៦នាក់ អូសទាញយករថយន្តខាងលេីទៅបាត់ដោយសុវតិ្តភាព។
ចំនែកឈេីទ្វាខាងលេី ត្រូវបានជំនាញរដ្ឋបាលព្រៃឈេី យកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈេីរវៀង៕
មាន វណ្ណតារា




































