ស្ទឹងត្រែង៖កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានបើកប្រតិបត្តិការចុះឃាត់ខ្លួនជនសង្ស័យ២នាក់ខ្មែរម្នាក់ឡាវម្នាក់ពីរកណីផ្សេងគ្នារឹបអូសគ្រឿងញៀនប្រភេទហ្វេតំមេតាមីន(ICE)ចំនួន២កញ្ចប់ធំជាង២គីឡូក្រាម។
ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទាំង២ករណីខាងលើនេះ ករណីទី១ឃាត់ខ្លួនជនជាតិខ្មែរម្នាក់នៅវេលាម៉ោង២០យប់ក្នុងគូមិស្រែគរ ស្រុកសេសាននិងមួយករណីទៀតជនជាតិឡាវបានឃាត់ខ្លួននៅវេលាម៉ោង១៩និង៣០នាទីយប់ថ្ងៃ២៤ខែសីហាឆ្នាំ២០១៧នៅត្រង់ចំណុចបង្គោល៣៥-៣៦ព្រំដែនកម្ពុជាឡាវ ស្តិតក្នុងភូមិសំរោងឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
លោកវរេនីឯកគង់ គឹមស៊្រុនអនុប្រធានផែនប្រឆាំងបទល្មើសខេត្តបានឱ្យដឹងថាជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួន១មានឈ្មោះអ៊ុំ សំអាន ភេទប្រុសអាយុ ៣៨ឆ្នាំ (ជនជាតិខ្មែរ)មុខរបរកសិកររស់នៅភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង និងទី២ឈ្មោះផែងផាន់ណាង៉ៅ ភេទប្រុស អាយុ៤៩ឆ្នាំ (ជនជាតិឡាវ)មានទីលំនៅភូមិណាចាន ស្រុកសុកុម៉ា ខេត្តចំប៉ាសាក់ ប្រទេសឡាវ។
លោកវរៈសេនី៍ឯកបានបន្តឱ្យដឹងទៀតថាក្នុងរណីបង្ក្រាបគ្រឿងញៀនទាំង២ករណីខាងលើនេះ គឺស្ថិតក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រីម៉ៅ តារ៉ាស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោកច្រឹង ខ្មៅ ព្រះរាជអាជ្ញារអមសាលាដំបូងខេត្តទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យខ្មែរឡាវទាំង២នាក់នោះ។
លោកបន្តថាការបង្ក្រាបគ្រឿងញៀននេះ គឺជាជំហ៊ានទី២ហើយ ជំហ៊ានទី១យើងបានបញ្ចប់កាលពីខែ៦ឯជំហ៊ានទី២នេះយើងកំពុងបន្ត ហើយពេលនេះក្រោមការបញ្ជាពីលោកស្នងការទើបយើងឈានទៅធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនជាតិឡាវម្នាក់ដែលជាឧក្រិដ្ឋជនជួញដូរគ្រឿងញៀនពីប្រទេសឡាវចូលមកទឹកដីកម្ពុជាយើង និងជនសង្ស័យម្នាក់ទៀត ជាជនជាតិខ្មែរជាអ្នកចែកចាយ។
បច្ចុប្បន្នជនសង្ស័យជនជាតិឡាវរួមនិងវត្ថុតាងគ្រឿងញៀនប្រភេទហ្វេតំមេតាមីន(ICE)ទម្ងន់២០២១,៥ក្រាមនិងជនសង្ស័យជនជាតិខ្មែរម្នាក់ទៀតរួមនិងវត្ថុតាងគ្រឿងញៀនចំនួន៣កញ្ចប់តូចស្មើនិង៥ក្រាមកម្លាំងជំនាញបាននិងកំពុងរៀបចំសំណុំរឿងពាក់ព័ន្ធក្នុងករណីខាងលើនេះ បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕ ងិន លីម