ទីតាំងអាជីវកម្មរ៉ែខុសច្បាប់មួយកន្លែងត្រូវសមត្ថកិច្ចបញ្ឈប់ឲ្យធ្វើសកម្មភាព

0

Sa Wut រតនគីរី:

ខេត្តរតនគិរី៖ កម្លាំងចម្រុះចុះត្រួតពិនិត្យទីតាំងធ្វើអាជីវកម្មរ៉ែខុសច្បាប់មួយកន្លែង កាលពីវេលាម៉ោង៣ រសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ ស្ថិតនៅក្នុងភូមិកន្ទុយនាគ ឃុំតាវែងលើ ស្រុកតាវែង។
ប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងខាងលើនេះរួមមាន៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយមន្ទីររ៉ែនិងថាមពលខេត្ត កម្លាំងអាវុធហត្ថស្រុកតាវែង កម្លាំងប្រតិបត្តិការសឹករងខេត្ត កម្លាំងវរៈការពារព្រំដែនគោក102 និងលោកអភិបាលស្រុកតាវែង បានចុះទៅត្រួតពិនិត្យទីតាំងលួចធ្វើអាជីវកម្មរ៉ែអាណាធិបតេយ្យស្ថិតក្នុងដែនដីសម្បទានកសិកម្មរបស់ក្រុមហ៊ុនទ្រីភាពគ្រុប។

យោងតាមរបាយការណ៍ពីនគរបាលបានឲ្យដឹងថា មានប្រឡាយ ប្រវែង25m*200m*ជំរៅ2m ចំនួន2ខ្សែ។
ប្រឡាយ ប្រវែង25m*190m*ជំរៅ2m ចំនួន1ខ្សែ។
ប្រឡាយ ប្រវែង25m*70m*ជំរៅ2m ចំនួន1ខ្សែ។
ស្រះទឹក ប្រវែង30m*40m*ជំរៅ1,5m ចំនួន1
ម៉ាស៊ីនបូមទឹក ចំនួន 10គ្រឿង។
ក្រោយពីទទួលបានការបំភ្លឺពីលោក ភោក សម្បត្តិ តំណាងក្រុមហ៊ុនទ្រីភាពគ្រុប បានបញ្ជាក់ថា ទីតាំងខាងលើនេះមិនមែនជាការរុករករ៉ែនោះទេ គ្រាន់តែជាការរៀបចំបំរុងទុកជាមុន ព្រោះថា ក្រុមហ៊ុនរបស់លោកកំពុងតែស្នើសុំច្បាប់វិនិយោគលើអា ជីវកម្មធនធានរ៉ែពីរាជរដ្ឋាភិបាល។ តំណាងក្រុមហ៊ុនបានឯកភាពជាមួយក្រុមការងារសមត្ថកិច្ចចម្រុះឲ្យបញ្ឈប់សកម្មភាព និង ដកចេញនូវសម្ភារៈម៉ាស៊ីនបូមទឹក ទាំងអស់ចេញពីទីតាំងខាងលើនេះ រងចាំច្បាប់អនុញ្ញាត្តិពីរាជរដ្ឋាភិបាលជាមុនសិន។ដោយ: យក្ខឡោម