រណ្ដៅ​ដី ចាល់​ក្បាល​ប្រែ​ត ជាច្រើន​កន្លែង​លោក យ៉​ន យ៉ុង ឈ្មួញ​ដីដុះ​ស្លែ ជីកដី​លក់​ប្រចាំ​ក្រុង​សៀមរាប ត្រូវបាន​ប្រជា​ពល​រដ្ន​រឹះ​គន់​ថា ដោយសារ​មានការ​ឃុ​ប​ឃឹ​ត​ពី​ប្រធាន​មន្ទីរ រ៉ែ​និង​ថាមពល ខេត្តសៀមរាប​

0

​សៀមរាប =​ឈ្មួញ​ដុះ​ស្លែរ​ពូកែ ខាង​ជីកដី​លក់​យ៉ាងសកម្ម​ប្រចាំ​ក្រុង​សៀមរាប ត្រូវបាន​ប្រជា​ពល​រដ្ន​រឺះ​គន់​ទៅលើ​លោក ជូ រ៉ា ម៉ី ប្រធាន​មន្ទីរ រ៉ែ ថាមពល ខេត្តសៀមរាប ថា​បាន​បើកភ្លើង​ខៀវ អោយ​ឈ្មួញ​ដី​រូបនេះ​ជីកដី​លក់ មាន​រណ្ដៅ​ជំរៅ ចាល់​ទៅ​និង​ក្បាល​ប្រែ​ត ទង្វើ​បែបនេះ​គឺ​បានធ្វើ​ខុសពី​គោល​ការ​ច្បាប់​របស់​រាជរដ្ឋាភិបាល តម្រូវអោយ​ជីក​ត្រឹមតែ ៧​ទៅ​៨​ម៉ែត្រ ប៉ុណ្ណោះ​តែ​បែរជា​ឈ្មួញ​ជីកដី​រហូតដល់​ជម្រៅ ១៤​ម៉ែត្រ​.​ឯណោះ នេះ​ដោយសារតែ​ការសហការ​គ្នា​ល្អ​ក្នុងការ​ប្រព្រឹត្ត​នូវ​អំពើពុករលួយ គិតតែ​ប្រយោជន៍ ផ្ទាល់ខ្លួន និង​បក្សពួក ដែល​មិន​គិតពី​ផលប៉ះពាល​បរិស្ថាន និង​អារម្មណ៍​របស់​ប្រជា​ពល​រដ្ន​ឡើយ ។ ជាក់ស្ដែង​រណ្ដៅ​ដី​នៅ​ចំនុច​វាល​ក្រោម ក្បែរ ភ្នំ​ក្រោម ស្ថិតនៅ​ក្នុងភូមិ វាល សង្កាត់​សំបួរ ក្រុង​សៀមរាប ខេត្តសៀមរាប ឈ្មួញ​កំពុងតែ ធ្វើ​សកម្មភាព​ជីកដី​និង​ដឹក​ជ​ញ្ចូ​ន​ដី​យ៉ាងសកម្ម ក្នុង​១​ថ្ងៃៗ​មិន​ក្រោម​ពី​១០០០​ឡាន​ឡើយ​។​
តាម​ប្រភព​ច្បាស់ការ​មួយ​បានអោយដឹងថា ឈ្មួញ ដី​ទាំងនោះ​មានឈ្មោះ​យ៉​ន យ៉ុង និង ហ៊ួ​រ តុង​ហុយ និង​ឈ្មួញ​ជាច្រើន​ទៀត​ដែល​កំពុងតែ​ប្រព្រឹត្ត បទល្មើស​ផ្ទុយ​ពី ច្បាប់​របស់​រាជរដ្ឋាភិបាល​។​ចំពោះ​ការ​រឹះ​គន់​ទាំងនេះ​ត្រូវបាន​លោក យ៉​ន់ យ៉ុង ឆ្លើយ​បដិសេដ​ក្នុង​កិច្ច​សម្ភាស​ថា លោក​ពុំដែល​ជីក ពុំដែល​រក​នោះទេ​។​
ពាក់ព័ន្ធ​និង​ការ​ចោត​ប្រកាន់​នេះ​ត្រូវបាន លោក ជូ រ៉ា ម៉ី ប្រធាន​មន្ទីរ រ៉ែ ថាមពល ខេត្តសៀមរាប ផ្ដល់​បទ​សម្ភាស​ថា​ជាមួយ​អ្នក​សារ​ព​ត័​មាន​ថា លោក​ពុំទាន់​បានដឹង​នោះទេ លោក​និង​អោយ ជំនាញ​របស់លោក​ទៅ​មើល​៕​ប៊ុន រិទ្ធី​