ប្រធានមន្ទីសេដ្ឋកិច្ចនិងហរញ្ញវត្ថុខេត្តឧត្តរមានជយ័ល្បីថាបានប្រព្រឹត្តអំពើពុករលួយ

0

ខេត្ដឧត្តរមានជយ័ៈលោករួសផល្លាប្រធានមន្ទីសេដ្ឋកិច្ចនិងហរញ្ញវត្ថុខេត្តឧត្តរមានជ័យកំពុងតែទទួលរងការចោទនិងសង្សយ័ថាបានប្រព្រឹត្តអំពើពុករលួយ ជុំវិញការដោះស្រាយជាគោលនយោបាយជាថវិការជួនដល់ប្រជាពលរដ្ឋរស់នៅភូមិស្រះកែវថ្មីដែលបានមកពីភូមិស្រះកែវចាស់ដែលបាន ទទួលរងផលប៉ះពល់ក្នុងការសាងសង់ទំនប់អាងស្ដុបដឹកឈ្មោះថាស្ទឹងស្រែងពីរ ក្នុងឃុំពង្រស្រុកចុងកាល់ខេត្តឧត្តរមានជ័យ។
កាលពីថ្ងៃទី25ខែសីហាឆ្នាំ2017ប្រភពបានរាយការណ៍មកថាខាងមន្ទីសេដ្ឋកិច្ចហរញ្ញវត្ថុខេត្តឧត្ដរមានជ័យបើកប្រាក់ជូនប្រជាពលរដ្ឋរស់នៅភូមិស្រះកែវថ្មី 158គ្រួសាជាតំណាក់កាលទី4 ដោយមានសភាពមិនប្រក្ដីក្នុងការបើកប្រាក់។
ប្រភពបានបង្ហើបបន្ដរថាមានប្រជាពលរដ្ឋតិច្ចតួចណាស់នៅភូមិស្រះកែវថ្មីបានមកបើកប្រាក់សំណងបែជាមាននាក់ដែលរស់នៅឆ្ងាយៗដូចជានៅសង្កាត់អូស្មាច់ ស្រុកចុងកាល់និងក្នុងខេត្តឧត្តរមានជ័យជាដើម។ជាពិសេសអ្នកស្រីមុំពុទ្ធីដា ជាអភិបាលរងស្រុកចុងកាល់កំពុងល្បីឈ្មោះថាជាឧកញ្ញាដី ហើយល្បីថាទទួលបានប្រាក់សំណងចូលសែនដុល្លាក្នុងចំណោមប្រជាពលរដ្ឋ158គ្រួសារនៅក្នុងភូមិស្រះកែវទាំងមូល។ហើយនៅកន្លែងបើកប្រាក់ដូចជាមានការរើសអើងរវាងប្រជាពលរដ្ឋរស់នៅភូមិស្រះកែវពិតប្រាកដនិងនាក់មកពីចម្ងាយ ដោយគេសង្កេតឃើញនាក់មកពីចម្ងាយបើកប្រាក់អោយដោយគ្មានការសួរនាំពីមន្រ្ដីមន្ទីសេដ្ឋកិច្ចហរញ្ញវត្ថុ។រីឯប្រជាពលរដ្ឋពិតប្រាកដបែជាខាងមន្ទីហរញ្ញវត្ថុបែជាអោយប្រជាពលរដ្ឋទៅអោយអាជ្ញាធរ័ភូមិឃុំបញ្ជាក់ទើបបើកប្រាក់បាន។ត្រង់ចំណុចនេះហើយដែលរងការចោទនិងសង្សយ័ថាលោករួសផល្លាប្រធានមន្ទីសេដ្ឋកិច្ចបានរៀបគំរោងផែនការដាក់ឈ្មោះខ្មោចដែលជាបក្សពួករបស់ខ្លួនដែលមិនបានរស់នៅក្នុងភូមិឃុំខាងលើមកបើកយកប្រាក់ជាច្រើននាក់ហើយដាក់ថាជាអ្នកទិញដីមកពីចម្ងាយក៍បើកបានដែរ។
លោករួសផល្លាប្រធានមន្ទីហិរញ្ញវត្ថុខេត្តឧត្តរមានជយ័បានអោយដឹងតាមទូសព្ទ័ថាពិតជាមានប្រជាពលរដ្ឋមកពីឆ្ងាយមកបើកប្រាក់សំណងច្រើនជាងពលរដ្ឋនៅភូមិស្រះកែវពិតប្រកដមែនដោយគេបានទិញដីនៅទីនោះ គឺមានឈ្មោះបើកប្រាក់ដូចគ្នា។ដោយសារតែមានភាពអសកម្មកាលពីម្សិលម៉ិញនៅថ្ងៃទី26ខែសីហានេះគេបានបើកបញ្ចប់អស់ហើយ ហើយថាមានការរៀបចំឈ្មោះខ្មោចនោះវាមិនពិតនោះទេ ។ដោយរឿងអ្នក ស្រី មុំពុទ្ធីដា ដែលល្បីថាឧកញ្ញាដី ដែលល្បីថាទទួលបានសំណងចូលសែនដុល្លានោះលោកថាលោកស្រីមានដីច្រើននៅទីនោះ៕ដោយប៉ែន នួន