រថយន្តយីឌុប៤គ្រឿងត្រូវសមត្ថកិច្ចចម្រុះបង្ក្រាប

0

Sa Wut រតនគីរី:
ខេត្តរតនគិរី៖ រថយន្តយីឌុបខ្នាតយក្យ៣ គ្រឿងដឹកឈើលេខ១ លើសអាជ្ញាប័ន ចំណែក រថយន្តយីឌុប១ គ្រឿងទៀតពុំមានអាជ្ញាប័ន ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះស្រុកនឹងខេត្ត ស្ទាក់ឃាត់ត្រួតពិនិត្យឃើញថាលើសអាជ្ញាប័ន។ការឃាត់រថយន្តយីឌុប៤គ្រឿងនេះធ្វើឡើងនៅវេលាម៉ោង១១នឹង៤៦នាទីយប់ថ្ងៃទី២៥ខែសីហាឆ្នាំ២០១៧ ត្រង់ចំណុចភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចចម្រុះបានឲ្យដឹងថា រថយន្តយីឌុប៤គ្រឿងដឹកឈើលេខ១ ចេញពីដីសម្បទានក្រុមហ៊ុន ស៊ីវ ហ្គិច ក្នុងខេត្តស្ទឹងត្រែងឆ្ពោះតាមផ្លូវលំក្រួសក្រហម ឆ្លងកាត់ស្រុកកូនមុំ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់នៅត្រង់ចំណុចផ្លូវបំបែកជាបី ស្ថិតនៅភូមិ-ឃុំខាងលើ។សមត្ថកិច្ចបានបន្ថែមទៀតថា រថយន្តទី១ពាក់ស្លាក់លេខភ្នំពេញ 4A-0616 ទី២ ស្លាកលេខកំពង់ចាម 3A-5742 ទី៣ ស្លាកលេខភ្នំពេញ 3C-3704និងទី៤ពាក់ស្លាកលេខតាកែវ3A-1493 រថយន្តទាំង៤នេះសុទ្ធតែជារថយន្តយីឌុបខ្នាតយក្ស។
បច្ចុប្បន្នរថយន្តទាំងនោះត្រូវសមត្ថកិច្ចយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ ខេត្ត នៅព្រឹកថ្ងៃទី២៦ខែសីហានេះដើម្បីត្រួតពិនិត្យដើម្បីចាត់ការបន្តទៀត៕

ដោយ: យក្ខឡោម