ខេត្តរតនគិរី៖ បុរសម្នាក់ ខណៈកំពុងធ្វើដំណើរតាមផ្លូវលំ ស្រាប់តែដើមឈើដួលរលំសង្កត់ពីលើ បណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល១១យប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧នេះ នៅត្រង់ចំណុចអូរដំបង ស្ថិតនៅភូមិវើន ហយ ឃុំហាត់ប៉ក់ ស្រុកវើនសៃ ខេត្តរតនគិរី។
មន្ត្រីនគរបាលស្រុកវើនសៃ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អូឡា ប៊ូណា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិ ប៉ាកាឡាន់ ឃុំប៉ាកាឡាន់ ស្រុកវើនសៃ ខេត្តរតនគិរី។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ និងត្រួតពិនិត្យទៅលើសាកសពនៅកន្លែងកើតហេតុឃើញថា មានដើមឈើដួលរលំកាត់ផ្លូវប៉ះចំក្បាលជនរងគ្រោះប្រាកដមែន មិនមែនជារឿងឃាតកម្មនោះទេ។
បច្ទុប្បន្នសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ: យក្ខឡោម





































