ប្រធានពន្ធ័ធានាគារខេត្តព្រៃវែងប្រកាស់ផ្តល់រង្វាន់ចំនួន1000$បេីចាប់ទណ្ឌិតម្នាក់ដែលរត់ចេញ ពីពន្ធ័ធានាគារទាំងថ្ងៃ

0

ព្រៃវែង៖ ប្រធានពន្ធ័ធានាគាខេត្តព្រៃវែងបានប្រកាស់ផ្តល់រង្វានចំនួន1000$(មួយពាន់ដុល្លារ)ដល់សមត្ថកិច្ចណាដែលចាប់ទណ្ឌិតម្នាក់បានរត់គេចខ្លួនពី

ពន្ធនាគារខេត្តព្រៃវែងទាំងថ្ងៃបន្ទាប់ពីមន្ត្រីពន្ធនាគារនាំទណ្ឌិតរូបនេះមកដាក់បាយជ្រូកនៅក្រៅបន្ទប់ឃុំឃាំង។ទណ្ឌិតម្នាក់ខាងលេីគឺជាប់ទោសពីបទជួញដូរគ្រឿងញៀនហេីយបានរត់គេចខ្លួនកាលពីព្រឹកថ្ងៃទី២៦ខែសីហឆ្នាំ២០១៧វេលាម៉ោង១០ព្រឹកនៅចំណុចពន្ធនាគារខេត្តព្រៃវែង។ហេីយ មកដល់ពេលនេះសមត្ថកិច្ចនគរបាលកំពុងតាមប្រម៉ាញ់ចាប់ខ្លួនទណ្ឌិតខាងលេីនោះយ៉ាងដុតដៃដុតជេីងដែរ។
ប្រភពបានឲ្យដឹងថា ទណ្ឌិតដែលបានរត់គេចខ្លួននោះមានឈ្មោះ មាស សំណាង ហៅ(ចាន់ណា) ភេទប្រុសអាយុ៤៧ឆ្នាំមានមុខរបរជាមន្ត្រីយោធា ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៣ ពីបទជួញដូរគ្រឿងញៀនខុសច្បាប់ ហើយត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្កព្រៃវែងកាល់ពីថ្ងៃទី២៩មិថុនាឆ្នាំ២០១៣។ លុះដល់ថ្ងៃទី២៦សីហា២០១៧ នេះទណ្ឌិតនោះបានរត់គេចខ្លួនខណៈពេលដែលមន្ត្រីពន្ធនាគារខេត្តព្រៃវែង នាំទណ្ឌិតរូបនេះ ចេញមកធ្វើការដាក់បាយអោយជ្រូកនៅខាងក្រៅពន្ធនាគារដូចសព្វមួយដង ក៏ត្រូវទណ្ឌិត
រូបនេះលួចរត់គេចបាត់តែម្តង។
ប្រធានពន្ធនាគារខេត្តព្រៃវែង លោក ជួប សារីម បានអោយដឹងថា ទណ្ឌិតម្នាក់នេះរត់ចេញទៅបានដោយសារតែការធ្វេសប្រហែសរបស់មន្ត្រីពន្ធនាគារ ហើយលោកសោកស្តាយណាស់ ក្រោយកើតហេតុកូនចៅរបស់លោកមិនបានរាយការណ៍អោយលោកដឹងភ្លាមៗនោះទេ គឺទុករហូតដល់២ម៉ោងទើបរាយការណ៍អោយលោកដឹង ហើយក្រោយពីបានដឹងភ្លាម លោកបានទាក់ទងទៅស្នងការខេត្ត អាវុធហត្ថខេត្តអោយដាក់កំលាំងតាមចាប់ទណ្ឌិត មាស សំណាង នោះមកវិញផងដែរ។
ឆ្លើយតបនិងអ្នកកាសែត លោកលោកប្រធានពន្ធ័ធានាគាបានឲដឹងថាចំពោះមន្ត្រីក្នុងពន្ធនាគារដែលបានធ្វេសប្រហែសបណ្ដោយឲ្យអ្នកទោសរត់រួចនោះ ចំណាត់ការយ៉ាងណាលោកឆ្លើយមិនទាន់បាននោះទេប៉ុន្តែលោកបញ្ជាក់ថាដោយមានកិច្ចសហការល្អពីលោកឧត្ដមសេនីយ៍ទោ ស្រេង ជា ស្នងការខេត្តព្រៃវែងទើបពេលនេះកំលាំងសមត្ថកិច្ចបានដាក់ពង្រាយគ្រប់ដោលដៅទាំងអស់ដេីម្បីពួនស្ទាក់តាមចាប់ទណ្ឌិតនោះមកវិញ ហើយលោកសង្ឃឹមថាសមត្ថកិច្ចនិងចាប់បានក្នុងពេលឆាប់ខាងមុខនេះ។
គួរម្លឹកផងដែរថា មួយរយៈពេលថ្មីៗនេះ នៅក្នុងពន្ធនាខេត្តព្រៃវែងគឺមានរឿងអាស្រូវច្រើនជាបន្តបន្ទាប់ រហូតស្ទើតែរង្គើរពន្ធនាគារមួយនេះទៅហើយដូចជារឿងអ្នកទោសនិងអ្នកទោសវាយគ្នាក្នុងពន្ធនាគារ បន្ទាប់មករឿងទណ្ឌិតក្នុងពន្ធនាគារអាចប្រើទូរសព្ទ័ដៃ កុំព្យូទ័របាន ថែមទាំងបានប្រើល្បិចថតវីដេអូ អាក្រាតកាយជាមួយនារីរងគ្រោះដើម្បីជំរិតទាប្រាក់បានសម្រេច ដោយគំរាមនាងឲ្យផ្ញើលុយមកខ្លួនតាមវីងជាថ្នូនិងការមិនបង្ហោះរូបអាក្រាតកាយ ដែលមានមន្ត្រីអនុរក្សពន្ធនាគារជាអ្នកទៅដកលុយទៀតផង។ ហើយពេលនេះគឺមានទណ្ឌិតលួចរត់ចេញទៅបាត់ទៀត រឿងរ៉ាវដែលបានកើតឡើងទាំងនេះ ធ្វេីឲមានការរិសគន់យ៉ាងខ្លាំងពីសំណាក់មហាជនថាមន្រ្តីពន្ធ័ធានាគាខេត្តព្រៃវែងហាក់ដូចជាមិនបានយកចិត្តទុកដាក់ចំពោះការងាររបស់ទាលតែសោះដូចនេះសូមឲថ្នាក់លេីមេត្តាជួយដុសខាត់មន្រ្តីពន្ធ័ធានាគាខេត្តព្រៃវែងឲបានល្អផងទាន៕