ជនសង្ស័យជួញដូរនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់បីនាក់ត្រូវបានសមត្ថកិច្ចបង្ក្រាប

0

តាកែវ ៖ ជនសង្ស័យជួញដូរនិងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់០៣នាក់ត្រូវបានកម្លាំងជំនាញនៃអធិការនគរបាលស្រុកត្រាំកក់សហការណ៍

គ្នាឃាត់ខ្លួនបានរួមនិងវត្ថុតាងបញ្ជូលទៅសាលាដំបូងខេត្តតាកែវ។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធថ្នាំញៀននេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១៤និង០០នាទី ស្ថិតនៅលើខ្នងប្រឡាយកុងស៊ីកាប់ជ្រូក ក្នុងភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ករណីនេះដែរបើយោងតាមរបាយការណ៍នៃកម្លាំងជំនាញស្រុកត្រាំកក់ឲ្យដឹងថា ដោយមានការដាក់បញ្ជាពីលោកឧត្តមឧត្តមសេនីយ៍ត្រី សុខ សំណាង ស្នងការនគបាលខេត្តតាកែវក្នុងការបង្ក្រាប់និងទប់ស្កាត់ការចរាចរណ៍និងប្រើប្រាស់សារធាតុដោយខុសច្បាប់ឲ្យបានជាប្រចាំនោះ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដែលដឹកនាំដោយលោកវរៈសេនីយ៍ទោ ឌុក ធីយ៉ា អធិការនគរបាលស្រុក បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសោម ចុះធ្វើការបង្ក្រាបករណីជួញដូរនិងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់បាន១ករណីបន្ថែមទៀត និងបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ផងដែរ។ ជនសង្ស័យដែលឃាត់ខ្លួនបាននោះមានឈ្មោះ៖ ទី១ឈ្មោះ សំ ដា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ មុខសញ្ញាអ្នកចែកចាយសកម្ម។ ទី២ឈ្មោះ ឈុំ ឌីណា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងខ្លូត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ មុខសញ្ញាចែកចាយ។ ទី៣ឈ្មោះ លី ស៊ុនហេង ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិត្រពាំងខ្លូត ឃុំអង្គតាសោម ស្រុកត្រាំកក់ មុខសញ្ញាចែកចាយ។ ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន១កញ្ចប់ធំ ២កញ្ចប់តូច ទូរស័ព្ទដៃ១គ្រឿងនិងម៉ូតូម៉ាកស៊ុយសាគីវីវ៉ា១គ្រឿងផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាងត្រូវកម្លាំងជំនាញនៃអធិការដ្ឋាននគរស្រុកត្រាំកក់កសាងសំណុំរឿងបញ្ជូនមកស្នងការនគរបាលខេត្តតាកែវចាត់ការបន្តតាមនីតិវិធី៕