ជិះម៉ូតូកំពុងភ្លៀង ជ្រុលចង្កូត ទៅបុកគូទគោយន្តកន្ត្រៃពីក្រោយបណ្តាលអោយស្លាប់

0

កំពង់ធំៈបុរសម្នាក់បានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកកំពង់ថ្ម ខណៈដែលជនរងគ្រោះបានជិះម៉ូតូម៉ាកC.125. ពណ័ខ្មៅធ្វើដំណើ ស្រប

គ្នាពីលិចទៅកើត តាមបណ្តោយផ្លូវជាតិលេខ៧១កាលពីវេលាម៉ោង៧និង៣០នាទី យប់ថ្ងៃទី២៧ខែសីហា ឆ្នាំ២០១៧ នៅភូមិ ត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៏ ខេត្តកំពង់ធំ។
ប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថា! មុនពេលកើតហេតុគេបានឃើញគោយន្តកន្ត្រៃបើកបរដឹកជំនៀឈើ ចេញពីលិចទៅកើត នៅពេលមេឃកំពុងតែភ្លៀងរលឹមស្រិចៗ ស្របពេលដែលជនរងគ្រោះបានជិះម៉ូតូម៉ាកសង់ ទៅពីក្រោយ ហើយក៏ជ្រុលចង្កូតទៅបុកគូទគោយន្តកន្ត្រៃពីក្រោយ ជង់និងឈើ សន្លប់ឈឹង
នៅពេលភ្លាមៗនោះដែរ អ្នកជិតខាងនិងសមត្ថកិច្ចបានចុះទៅធ្វើការវាស់វែង ជួយអន្តរាគមន៏ហៅរថយន្តមន្ទីរពេទ្យបង្អែកស្រុកបារាយណ៏និងសន្ទុក តែខាងមន្ទីរបានឆ្លើយតបមកវិញថា! គ្មានតែកុងបើករថយន្តទេ។បន្ទាប់មកសមត្ថកិច្ចបានហៅរឺម៉កកង់បី ដឹកជនរងគ្រោះទៅកាន់មន្ទីរកំពង់ថ្ម តែអកុសលបានស្លាប់នៅពេទ្យ
សមត្ថកិច្ច បានបន្តថា! ជនរងគ្រោះឈ្មោះសាញ់ ស៊ុយ ភេទប្រុស អាយុ២៩ឆ្នាំរស់នៅភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៏ ខេត្តកំពង់ធំ! ចំនែកម្ចាស់គោកន្ត្រៃបើករត់គេចខ្លួន តែត្រូវសមត្ថកិច្ចនិងប្រជាពលរដ្ឋឃាត់ ខ្លួនបាន ដែលមានឈ្មោះ ឃឿនទឹម អាយុ២៣ឆ្នាំ រស់នៅភូមិយាយទៀង ឃុំបល្ល័ង្ក ស្រុកបារាយណ៏យកទៅសាកសួរនៅអធិការនគរបាលស្រុកបារាយណ៏! ដើម្បីធ្វើការដោះស្រាយបន្តរ ទៅបានផ្លូវច្បាប់។
ចំនែកសពជនរងគ្រោះ បានប្រគល់អោយទៅសាច់ញាតិ យកទៅធ្វើបុណ្យ នៅស្រុកកំណើតតាមប្រពៃណី