មន្ត្រីនគរបាលស្រវឹងស្រាបើករថយន្តគៀររថយន្តមួយគ្រឿងរងការខូចខាត

0

ខេត្តរតនគិរី: ករណីគ្រោះថ្មាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្តបុកគ្នាបញ្ច្រាសមិនបណ្តាលឲ្យមនុស្សរងរបួសឡើយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧នឹង២០នាទីយប់ថ្ងៃទី២៧ខែសីហាឆ្នាំ២០១៧តាមកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចមុខផ្ទះលោករឿន ស្ថិតនៅភូមិទូយ ឃុំទីចាក់ ស្រុកបកែវ ខេត្តរតនគិរី។

មន្ត្រីនគរបាលស្រុកបកែវបានឲ្យដឹងថា រថយន្ត១គ្រឿងម៉ាក IZUZU ពណ៌សំបកឪឡឹកពាក់ស្លាកលេខភ្នំពេញ២T.៩៨០៥ អ្នកបើកបរឈ្មោះ ធី ភេទប្រុសអាយុ៤៦ឆ្នាំជាមន្ត្រីនគរបាលខេត្តបើកបរក្នុងទិសដៅបញ្ច្រាសគ្នាក្នុងស្ថានភាពស្រវឹងស្រា បានគៀររថយន្ត១គ្រឿងម៉ាកឡិចស៉ីសពណ៌ស ពាក់ស្លាកលេខភ្នំពេញ២AM.៧៦៦០ អ្នកបើកបរឈ្មោះ ផុន មករា ភេទស្រីអាយុ៣៤ឆ្នាំរស់នៅសង្កាត់យក្ខឡោមក្រុងបានលុងខេត្តរតនគិរី រងការខូចខាតផ្នែកខាងមុខ។

បច្ចុប្បន្នកម្លាំងនគរបាលប៉ុស្តិ៍ទីងចាក់បានធ្វើការដកហូតមធ្យោបាយ ទាំង២គ្រឿងយកមករក្សាទុកនៅប៉ុស្តិ៍ទីងចាក់ដើម្បីរងចាំធ្វើកាដោះស្រាយជាក្រោយ។ដោយ: យក្ខឡោម