ឧត្តមានជ័យៈ ស្រុកអន្លង់វែងស្ថិតនៅជាប់ព្រំដែនកម្ពុជា ថៃ អតីតជាទីតាំងសមរភូមិក្តៅ គ្រង់គ្រង់ដោយខ្មែរក្រហម ក្រោយពីបញ្ចប់សង្រ្គាម ប្រជាពលរដ្ឋជាច្រើនមកពីបណ្តាខេត្តផ្សេងៗ មករស់នៅប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ប្រជាពលរដ្ឋមួយចំនួនធំ ស្ថិតនៅក្នុងភាពខ្វះខាត និងកំពុងតែយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋភិបាល និងអាជ្ញាធរខេត្ត ស្រុក ជម្រុញឲ្យ មានការវិនិយោគ និងកសាងហេដ្ឋារចនាសម្ព័ន្ឋ តាមបណ្តាភូមិឃុំ ឲ្យមានភាពរីកចំរើន ទាំងវិស័យព្រះពុទ្ធសាសនា ពុទ្ធចក្រនិងអាណាចក្រ ប្រសាសន៍នេះ ត្រូវបានឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តមមានជ័យ ថ្លែងក្នុងពិធីសម្ពោធខ្លោងទ្វារ និងសមិទ្ធផលនានាក្នុងបរិវេណវត្តអូគគីមង្គល ។
ពិធីសម្ពោធខ្លោងទ្វារ វត្តអូគគីមង្គល ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តមានជ័យ អមដំណើរដោយលោក ជំទាវឧញ៉ាបណ្ឌិត លី អុំអេង ប្រធានសភា ពាណិដ្ឋកម្ម និងប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត និងប្រជាពលរដ្ឋចូលរួម៨១២នាក់ ត្រូវបានធ្វើឡើងនៅ ព្រឹកថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៧ ស្ថិតក្នុងឃុំ លំទង ស្រុកអន្លង់វែង ខេត្តឧត្តមមានជ័យ ។
វត្តអូគគីមង្គលត្រូវបានសាងសង់នៅឆ្នាំ ២០០៩ រហូតមមកដល់បច្ចុប្បន្ន ផ្តួចផ្តើមសាងសង់ដោយឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តមមានជ័យ រួមជាមួយនឹងលោកជំទាវឧកញ៉ាបណ្ឌិត លី អុំអេង រួមមាន ស្រះទឹក ផ្លូវក្រាលគ្រួសក្រហម បន្ទប់ទឹក សាលាភត្តសម្រាប់ចង្ហាន់ លូបង្ហូទឹក ចាក់បេតុងព័ទ្ធជុំវិញដើមឈើ ដាក់បង្គោលភ្លើង និងបានកសាងខ្លោងទ្វារ ដែលបានដាកសម្ពោធន៍ក្នុងថ្ងៃនេះ ចំណាយថវិការអស់ជាង១៣០.២៨១.០០០លានរៀល ។
នៅក្នុងពិធីមានការបំពាក់គ្រឿងឥស្សរិយសចំនួន១៤រូប និងពិធីស្រោចស្របសុគន្ធវារីព្រះចៅអធិការវត្ត និងរាប់បាតព្រះសង្ឃ៦៣អង្គ និងបានផ្តល់អំណោយជូនយាយជី តាជី ១០០នាក់ ក្នុងម្នាក់ទទួលបានក្រណាត់សរ១ដុំថវិកា៥០០០រៀល ប្រជាពលរដ្ឋ៣០០នាក់ ម្នាក់សារ៉ុង១ សិស្សានិសិស្ស២០០នាក់ ម្នាក់ទទួលបាន សៀវភៅ១ ប៉ិច១ថវិកា២០០០រៀល យុវជន ស.ស.យ.ក ២០នាក់ ក្នុងម្នាក់ថវិការ១ម៉ឺនរៀល យុវជនកាកបាទក្រហម៤០នាក់ ម្នាក់បានទទួលថវិការ១ម៉ឺនរៀល យុវជនកាយរឹទ្ធ៤០នាក់ ម្នាក់ទទួលបាន ១ម៉ឺនរៀល រួមទាំងការចំណាយផ្សេងសព្វបែបយ៉ាង ក្នុងពីធីបុណ្យនេះត្រូវបានចំណាយថវិកាសរុប ៥៣០០ដុល្លាសហរដ្ឋអាមេរិក ចំណាយដោយលោកជំទាវឧកញ៉ាបណ្ឌិត លី អុំអេង ។
នៅក្នុងពិធីសម្ពោធខ្លោងទ្វារវត្តអូគគីមង្គល មានចូលរួមពីសំណាក់សិល្បះខ្មែរ និងសិល្បះថៃ ប្រគំតន្រ្តី ដែលជាការផ្លាស់ប្តូរចែករំលែក វប្បធម៌សិល្បះរវាងប្រទេសទាំង២ ដើម្បីកំដរបរិយាយកាស ក្នុងពិធីបុណ្យផងដែរ។
ដោយ ប៊ុន រដ្ឋា




































