ឯកឧត្តម នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោកជំទាវ នាង សេដ្ឋាជៀងអំ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង អមដំណើរដោយគណៈប្រតិភូក្រសួងការពារជាតិ បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ កងទ័ពក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌ ដែលកំពុងបំពេញភារកិច្ចឈរជើងការពារទឹកដីតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃទិសទី១ ប្រាសាទព្រះវិហារ ។
ពិធីនេះបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៧ នៅអាគារមហោស្របទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ក្រោមកិច្ចទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង នាយ និងពលទាហានជាច្រើនរយអ្នកផងដែរ ។
ឈ្លាតក្នុងឱកាសនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ក៍បញ្ជាក់ឲ្យដឹងអំពីប្រវត្តិ នៃការបង្កើតកងពលធំអន្តរាគមន៍លេខ៣ បានបង្កើតឡើងនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០០៨ ដោយបានបង្កើតចេញពីកងពលតូចអន្តរាគមន៍លេខ១២ មានភារកិច្ចទទួលខុសត្រូវលើចំណុចខ្ពស់តាមខ្សែរបន្ទាត់ព្រំដែនជួរមុខកម្ពុជា.ថៃ ពីភូមិសាស្ត្រជាប់ព្រំប្រទល់ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ រហូតដល់ភូមិសាស្ត្រមុំបី មានប្រវែងបណ្តោយប្រហែល១៤០គីឡូម៉ែត្រ ។
ឯកឧត្តមបន្តថា កងពលធំអន្តរាគមន៍លេខ៣ គឺជាកងពលធំអន្តរាគមន៍ថ្មីមួយ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានបង្កើតឡើង នៅក្នុងដំណាក់កាលមួយ ដែលប្រទេសកម្ពុជា កុំពុងទទួលរង នូវការរំលោភបំពានពីសំណាក់កងទ័ពថៃ នៅតំបន់ប្រាសាទព្រះវិហារ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការ ក្រសួងការពាតជាតិ បានមានប្រសាសន៍បញ្ចាក់ថា តួនាទីរបស់កងកម្លាំងប្រដាប់អាវុធមានភារកិច្ចការពារបូរណៈភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពាររដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ជាពិសេសការពារឲ្យបានដាច់ខាតនូវសន្តិភាព ដែលប្រទេសយើងកំពង់មាននាពេលបច្ចុប្បន្ននេះ ។
ឯកឧត្តមមានប្រសាសន៍បន្តថា ចាប់តាំងពីថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ រហូតមកដល់នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ពិសេសវិស័យការពារជាតិ ក្រោមនយោបាយបង្រួបបង្រួមជាតិរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ នូវគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាល់ទី៣ ក្នុងអាណាត់ទី៥នេះ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ធ្វើអោយប្រទេសកម្ពុជាទាំងមូល មានសុខសន្តិភាព ស្ថេរភាពសង្គមបានល្អប្រសើរ ជាពិសេសកម្មវិធីគោលនយោបាយឈ្នះៗរបស់សម្តេចបានបញ្ចប់សង្គ្រាមដ៍រាំរៃជាង៣ទោសវត្តន៍កន្លងមកនេះ ។
ដូឆ្នេះក្នុងនាមយើងជាកងទ័ព ត្រូវខិតខំការពារឲ្យបានដាច់ខាតនូវសន្តិភាពនេះ និងបន្តការទំនាក់ទំនងសាមគីភាពល្អជាមួយប្រទេសជិតខាង ឲ្យក្លាយទៅជាព្រំដែនសន្តិភាព និងការអភិវឌ្ឍន៍ បញ្ជៀសឲ្យបានដាច់ខាត នូវការប្រឈមមុខដាក់គ្នាដោយកម្លាំងប្រដាប់អាវុធ ដើម្បីផលប្រយោជន៍ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៃប្រទេសទាំងពី ។
បន្ទាប់ពីប្រសាសន៍សំណេះសំណាលព្រមទាំងការផ្តាំផ្ញើរបានបញ្ចប់ ឯកឧត្តម រួមទាំងគណៈប្រតិភូបានប្រគល់អំណោយជាសម្ភារៈរួមមាន អងរ្ក១០តោន ត្រីខចំនួន១តោន ភួយ១០០ ថវិការ២០លានរៀល ជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ដល់កងទ័ពក្នុងឱកាសបុណ្យភ្ជុំបិណ្យដែលនិងឈានចូលមកដល់នៅពេលដ៍ខ្លីខាងមុខនេះ ៕សួនលីណា