ខេត្តរតនគិរី៖ លោក ថង សាវុន បានបញ្ជារដល់កងកម្លាំងទាំង៣ប្រភេទ ជាពិសេសគណៈបញ្ជាការឯកភាពក្រុងស្រុកទាំង៩ ធ្វើការទប់ស្កាត់ និង
បង្រ្កាបបទល្មើស គ្រប់ប្រភេទដែលកើតមាននៅក្នុងមូលដ្ឋាន និងតាមច្រកអន្តរជាតិ ច្រករបៀងផ្សេងៗ ព្រមទាំងបន្តរអនុវត្តយុទ្ធធានាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
អភិបាលខេត្តបានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះ នៅសាលប្រជុំសាលាខេត្តរតនគិរី ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដែលមានអញ្ជើញ ចូលរួមពីសំណាក់ប្រធាន អនុប្រធាន ពាក់ព័ន្ធមួយចំនួន មេបញ្ជាការកងកម្លាំងទាំង៣ប្រភេទ អភិបាលក្រុងស្រុកទាំង៩ អធិការក្រុងស្រុក និងមេបញ្ជាការកងកម្លាំងតាម បណ្តាលក្រុងស្រុកទាំង៩ ក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។
កិច្ចប្រជុំមានរបៀបវិរៈមួយចំនួន ដែលនិងធ្វើការលើកយកមកផ្សព្វផ្សាយ និងពិភាក្សារួមមាន ផ្សព្វផ្សាយលិខិតការទិញលក់ដីក្នុងតំបន់ការការពារធម្មជាតិ និងក្នុងតំបន់ សហគមន៍មូលដ្ឋានស្ថិតនៅភូមិសាស្រ្តខេត្តសាមី ការពង្រឹកវិធានការលប់បំបាត់ការដាក់ ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ តាមផ្លូវគោក និងផ្លូវទឹក យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី២ រយៈពេល៦ខែ ការបង្កើតក្រុមការងារត្រួតពិនិត្យច្រករបៀង នៅតាមបន្ទាត់ព្រំដែន សម្របសម្រួលប្រការ២ និងប្រការ៦ នៃប្រកាសលេខ ១០២៤៥ ប្រក ចុះថ្ងៃទី១៥ ខែធ្នូរ ឆ្នាំ២០១៥ ស្តីពីនីតិវិធី និងបែបបទនៃការចេញលិខិត បញ្ជាក់លំនៅក្នុងឃុំ សង្កាត់ ដោយអាជ្ញាធរឃុំ សង្កាត់ ជូនប្រជាពលរដ្ឋសម្រាប់គោលដៅ នៃការចុះឈ្មោះបោះឆ្នោត។
ដោយឡែកចំពោះមន្រ្តីនគរបាល អន្តោប្រវេសន៍ប្រចាំអន្តរជាតិ និងច្រករបៀងផ្សេងៗ ត្រូវអនុវត្តតួនាទីភារកិច្ច ព្រមទាំងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ឲ្យសាកសមជាមន្ត្រីនគរបាលជាតិក្នុង ការសម្រួលទិដ្ឋការចេញចូលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលចូលមកកាន់ខេត្តរតនគិរី និងការចេញទៅព្យាបាលជំងឺនៅតាមខេត្តជាប់ព្រំដែនរបស់យើង។
លោកបានបន្តថា ដើម្បីបង្កើនប្រសិទ្ធិភាពនៃការការពារ និងការអភិរក្សធនធានធម្មជាតិ សូមឲ្យសមត្ថកិច្ចពាក់ពន្ធទាំងអស់ គ្រប់លំដាប់ថ្នាក់ចាត់វិធានការដកហូត រណាយន្តកាត់ អាឈើដែលពុំមានច្បាប់អនុញ្ញាត និងបញ្ឈប់ការចេញលិខិតបញ្ជាក់ ការទិញលក់ដី ក្នុងតំបន់ការពារធម្មជាតិ និងក្នុងតំបន់សហគមន៍មូលដ្ឋានរបស់ខ្លួន៕ដោយ: យក្ខឡោម





































