ទស្សនា VDEO នាយករដ្ឋមន្ដ្រី​ជប៉ុន​ត្រៀមលក្ខណៈ ធ្វើ​ទស្សនកិច្ច​កូរ៉េខាងជើង​

0

​ ​សារព័ត៌មាន​ក្យូ​ដូ​កាលពី​ថ្ងៃទី​១១ ខែមិថុនា​បាន​ផ្សព្វផ្សាយ​ថា ឧបការី​ទទួល បន្ទុក​ពលរដ្ឋ​ជប៉ុន​ដែល​ត្រូវ​កូរ៉េខាងជើង ចាប់ខ្លួន​បានប្រកាស​ឱ្យដឹងថា នាយក​រដ្ឋ មន្ដ្រី​ជប៉ុន លោក​ស៊ីន​ហ្សូ អា​បេ នឹងធ្វើ ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​ដើម្បី​ដោះ ស្រាយ​បញ្ហា​ទាំងនោះ ប្រសិនបើ​មាន ការចាំបាច់​នោះ ។ ​នៅក្នុង​កម្មវិធី​ទូរទស្សន៍​មួយ លោក ហូ​រូ​យ៉ា ឧបការី​ទទួលបន្ទុក​ពលរដ្ឋ​ដែល ត្រូវ​ចាប់ខ្លួន​បានឱ្យដឹងថា “​លោក​ស៊ីន​ហ្សូ អា​បេ បាន​និយាយថា លោក​ត្រៀម លក្ខណៈ​ជួប​ជាមួយ​ប្រមុខ​ដឹកនាំ​កូរ៉េ​ខាង ជើង​លោក​គីម ជុង​អ៊ុន ប្រសិនបើ​រឿង រ៉ាវ​ទាំងឡាយ​ចាំបាច់​ត្រូវឱ្យ​លោក​ចេញ មុខ​ដោះស្រាយ​នោះ​” ។ លោក​ហូ​រូ​យ៉ា មិនបាន​បង្ហាញ​ពី​ពេលវេលា​នៃ​ការ ប្រកាស​ពី​ព័ត៌មាន​ខាងលើ ក៏ដូចជា ពេលណា​ដែល​អាច​ជួបពិភាក្សា​នោះ ដែរ​។​ ​បញ្ហា​ពលរដ្ឋ​ជប៉ុន​ត្រូវ​កូរ៉េខាងជើង ចាប់ខ្លួន​តាំងពី​សង្គ្រាមលោកលើកទី​២ នៅតែ​ជា​ប្រធានបទ​ក្ដៅ​ក្នុង​ទំនាក់ទំនង ប្រទេស​ទាំងពីរ ។ ភាគី​ជប៉ុន​បាន​ជំរុញ​ឱ្យ កូរ៉េខាងជើង​ដោះលែង​ពលរដ្ឋ​ទាំងនោះ ប៉ុន្ដែ​កូរ៉េខាងជើង​មិន​យល់ព្រម ដោយ ចោទប្រកាន់​អ្នក​ទាំងនោះ​ថា​ជា​ក្រុម​ចារ កម្ម មិនអាច​ដោះលែង​បានឡើយ