ព្រះសីហនុ: នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះសមត្ថកិច្ចគយនិងរដ្ឋាករខេត្តព្រះសីហនុដោយមានការសម្របសម្រួលដោយ
លោក រស់ សារ៉ាំ ព្រះរាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុបានចុះឆែកឆេរទីតាំងលក់ម៉ូតូនៅក្នុងក្រុងព្រះសីហនុជាង១០កន្លែងនិងបានរកឃើញម៉ូតូអត់ពន្ធចំនួន៤៦គ្រឿងដែលគេបានដាក់លក់បង្កប់ជាមួយម៉ូតូមានពន្ធនៅតាមហាងទាំងនោះ។
តែយ៉ាងណាករណីនេះលោកទំ ណូ ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុមិនទាន់បានផ្តល់ការបញ្ជាក់ណាមួយជុំវិញចំណាត់ការម៉ូតូអត់ពន្ធទាំងនេះក៏ដូចជាបេសកកម្មបន្តទៀតទាក់ទងទៅនឹងការបង្ក្រាបទីតាំងលួចបង្កប់លក់ម៉ូតូអត់ពន្ធនេះជាច្រើនកន្លែងទៀតយ៉ាងណានោះទេ។
គួរបញ្ជាក់ថានៅក្រុងព្រះសីហនុការប្រើប្រាស់ម៉ូតូអត់ពន្ធត្រូវបានគេកត់សំគាល់ឃើញថាមានច្រើនមែនទែន។អ្នកប្រើម៉ូតូអត់ពន្ធទាំងនេះមិនមែនមានតែពលរដ្ឋសមញ្ញនោះទេសូម្បីតែមន្ត្រីរាជការខ្លះក្នុងខេត្តក៍មានប្រើដែរ។
គួររំលឹកថាឆ្នាំកន្លងទៅគយខេត្តព្រះដីហនុក៍ធ្លាប់ចុះបង្ក្រាបកន្លែងលក់ម៉ូតូអត់ពន្ធនិងបានស្នើអោយអ្នកប្រើម៉ូតូអត់ពន្ធអោយចូលទៅបង់ពន្ធដែរតែបន្តិចក្រោយមកក៍ស្ងាត់ឈឹងទៅវិញ។
ទោះបីជាងនេះក្តីមតិមហាជនរងចាំមើលថាតើលោកមេគយសាខាខេត្តព្រះសីហនុថ្មីឈ្មោះ ទុំ ណូ នេះនឹងធ្វើកិច្ចការនេះមានប្រសិទ្ធភាពកំរិតណា?











































