ទស្សនា VDEO ​ទីក្រុង​Tikrit​ធ្លាក់​ចូលក្នុង​កណ្ដាប់ ដៃ​ក្រុម​ឧទ្ទាម​យ៉ាង​ឆាប់​បំផុត

0

​ទីក្រុង​Tikrit​របស់​អ៊ីរ៉ាក​បាន​ធ្លាក់ ចូលក្នុង​កណ្ដាប់ដៃ​ពួក​ភេរវកម្ម​កាលពី ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៤ ស្របពេល ដែល​កម្លាំង​សន្ដិសុខ​រដ្ឋាភិបាល​ជាប់ដៃ ធ្វើ​សមរភូមិ​ជាមួយ​ក្រុម​និយម​ជ្រួល ជី​ហាដ​(Jihadist)​នៅ​តំបន់​Samarra ដែល​ក្រុម​នេះ​កំពុងតែ​ស្វិតស្វាញ​វាយ ប្រហារ​ដើម្បី​កាន់កាប់​ទីក្រុង​ទី​២ គឺ​ទី ក្រុង​Mosul​ដែល​នៅ​ជិត​ទីក្រុង​បា​ដា​ដ​។​ ​ចាប់តាំងពី​រដ្ឋ​អិស្លាម​អ៊ីរ៉ាក់ និង​ក្រុម Levant​បើក​ការប្រយុទ្ធ​គ្នា​នៅ​ទីក្រុង Mosul​តាំងពី​ថ្ងៃទី​៩ ខែមិថុនា​មក ក្រុម ភេរ​កម្មបាន​គ្រប់គ្រង​តំបន់​ជាច្រើន​ស្ថិត នៅ​ភាគ​ខាងជើង​អ៊ីរ៉ាក់​ជាហេតុ​ធ្វើឱ្យ ពលរដ្ឋ​ជាង​កន្លះ​លាន​នាក់​ភៀសខ្លួន ចាក​ចេញពី​លំនៅឋាន​។​ ​ការដណ្ដើម​បាន​គ្រប់គ្រង​របស់​ពួក ភេរ​កម្ម​ទៅលើ​ទីក្រុង​Mosul ទី​ដែល មាន​ពលរដ្ឋ​រស់នៅ​ជាង​២​នាក់​លាន នោះ​ធ្វើឱ្យមាន​ការរំជើបរំជួល​ជាខ្លាំង ដល់​បណ្ដា​ប្រទេស​លោកខាងលិច​។ ​ទីក្រុង​តេ​អេ​រ៉ង់ និង​វ៉ាស៊ីនតោន បើ ទោះបី​ពួកគេ​មិន​ចុះសម្រុង​គ្នា​ក្នុង​បញ្ហា ជាច្រើន​ក៏ដោយ ប៉ុន្ដែ​បាន​យល់ស្រប គ្នា​ការពារ​មិនឱ្យ​សង្គ្រាមស៊ីវិល​ក្នុង ប្រទេស​ស៊ី​រី​រាលដាល​ដល់​ប្រទេស​ជិត ខាង​នោះទេ ហើយ​បាន​សន្យាថា​នឹង ផ្ដល់ជំនួយ​ដល់ទី​ក្រុង​បា​ដា​ដ​។​ ​ក្រុម​ភេរវកម្ម​បាន​ប្ដេជ្ញា​ថា ពួកគេ មិន​បោះបង់​ការវាយប្រហារ​ឈ្លានពាន បែបនេះ​ឡើយ​។ ពួកគេ​មានបំណង​ចង់ គ្រប់គ្រង​ខេត្ដ​Nineveh ព្រមទាំង​បន្ដ ដំណើរ​ឆ្ពោះទៅកាន់​ទិស​ខាងត្បូង​គ្រប់ គ្រង​ខេត្ដ Kirkuk និង​ខេត្ដ Saleheddin របស់​អ៊ីរ៉ាក់​