ចាប់ឃាតកសម្លាប់កូនមេប៉ុស្តិ៍ ដែលប៉ូលិសចាប់បានហើយ តែត្រូវតុលាការដោះលែង ទៅវិញ ដោយសារតែ ជា អនិតិជន អាយុ១៣ឆ្នាំ ១១ខែ

0

ខេត្តសៀមរាប៖កម្លាំងនគរបាលខេត្តសៀមរាប បានធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យម្នាក់មានវ័យអាយុ១៣ឆ្នាំ១១ខែ ដែលជាប់ពាក់ព័ន្ធចាប់កូនក្មេងអាយុ៥ឆ្នាំ ច្រមុជទឹកបណ្ដាលឱ្យស្លាប់យ៉ាង អាណោអាណោចអធ័ម ដោយសារខឹងក្មេងតូចនោះសាចទឹកដាក់។ប៉ុន្តែត្រូវតុលាការបានដោះលែងទៅវិញ។ឯក្រុមគ្រួសាររងគ្រោះស្នើឱ្យតុលាការពិចារណាករណីនេះឡើងវិញផង ព្រោះអយុត្តិធម៌ចំពោះកូនប្រុសរបស់គាត់។
ហេតុការ ឃាតករ ច្រមុជទឹក កូនប្រុសរបស់ នាយប៉ុស្តិ៍សង្កាត់ជ្រាវ បានកើតឡើងនៅវេលាម៉ោង១៦ និង ៣០នាទី ថ្ងៃទី២៥ខែសីហាឆ្នាំ២០១៧ ស្ថិតនៅក្នុងទឹកប្រឡាយ តាមបណ្តោយផ្លូវគ្រោះក្រហម១៥ម៉ែត្រ ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
តាមប្រភពពីមន្ដ្រីនគរបាលខេត្តបានឱ្យដឹងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៧ខែសីហាឆ្នាំ២០១៧នេះថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបាននោះមានឈ្មោះ យ៉ិក ស្នា អាយុ១៣ឆ្នាំនិង១១ខែរស់នៅជាមួយជីដូននៅលើដីចំណីផ្លូវ សាធារណ ក្នុងភូមិត្រពាំងសេះសង្កាត់គោកចកក្រុងសៀមរាប។រីឯក្មេងរងគ្រោះ ឈ្មោះស៊ត់ ភារិទ្ធ អាយុ៥ឆ្នាំ ត្រូវជាកូន របស់ឈ្មោះស៊ត់ សៃ នាយប៉ុស្ដិ៍នគរបាល សង្កាត់ជ្រាវក្រុងសៀមរាប។ប្រភពបានបន្តថា ហេតុការណ៍កើតឡើងនៅថ្ងៃទៅ២៥ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១៦និង៣០នាទី ស្ថិតនៅ ចំណុចផ្លូវ១៥ម៉ែត្រ នៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។ប្រភពបានបញ្ជាក់ថា ក្រោយពេលកើតហេតុ សមត្ថកិច្ចយើងបានចុះ ធ្វើការស្រាវជ្រាវហើយបាននាំខ្លួន ជនសង្ស័យមកសាកសួរ ដោយជនសង្ស័យបានសារភាពនៅចំពោះមុខសមត្ថកិច្ចជំនាញថា នៅថ្ងៃកើតហេតុខ្លួនបានជិះម៉ូតូទៅធ្វើសោរ រួចត្រឡប់មកវិញ ខ្លួនបានជិះម៉ូតូ ទៅលាងនៅ
ក្រឡុកទឹកប្រឡាយតាមបណ្តោយផ្លូវ ពេលកំពុងលាងម៉ូតូ ស្រាប់តែឃើញក្មេងប្រុសមិនស្គាល់ឈ្មោះ បានដើរមកលេងទឹកក្រឡុក ដែលខ្លួនកំពុងលាងម៉ូតូ ហើយក៏ប្រលែងគ្នាលេងពេលនោះក្មេងប្រុសនោះ បានឡើងជិះលើខ្នង របស់ខ្លួនធ្វើឱ្យច្រមុជទៅក្នុងទឹក ហើយខ្លួនក៏ខឹងស្ទុះក្រោកឈរ រុញស្មាក្មេងនោះ ដួលផ្កាប់មុខទៅក្នុងទឹក ហើយខ្លួនបានលើកជើងដាក់លើគន្លាក់ជង្គង់ផ្នែកខាងក្រោយ របស់ក្មេងនោះ ហើយយកដៃឱបទ្រូងក្មេងនោះ រួចចាប់ក្បាលច្រមុជទៅក្នុងទឹកប្រហែល ២ទៅ៣នាទី ទើបខ្លួនក្រោកមកយកម៉ូតូជិះទៅលើផ្លូវ។ពេលនោះខ្លួនឃើញក្មេងប្រុសមិនងើបឡើង ទើបចុះមកអូសក្បាលដោយពោះឡើងលើ ផ្នែកក្បាលទៅទិសខាងកើត ចំណែកដងខ្លួន និងជើងនៅក្នុងទឹក បែរទៅទិសខាងលិច ហើយខ្លួនបានជិះម៉ូតូត្រឡប់ទៅផ្ទះវិញ។
ជុំវិញករណីនេះដែរ លោកវរសេនីយ៍ឯក ភឹង ចន្តារ៉េត ស្នងការរងនគរបាល ទទួលផែនកណ្តាលព្រហ្មទណ្ឌខេត្តសៀមរាប បានប្រាប់នៅល្ងាចថ្ងៃ២៧សីហាឆ្នាំ២០១៧នេះថា ករណីនេះគឺខាងកម្លាំងរបស់លោក តាមចាប់ខ្លួនជនបង្កបានមែន។ប៉ុន្តែគាត់គឺជាអនិតិជនមិនទាន់គ្រប់អាយុ១៤ឆ្នាំ ត្រឹមត្រូវផង ទើបខាងសមត្ថកិច្ចសុំយោបល់ទៅលោកព្រះរាជអាជ្ញា ហើយលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលា ដំបូងខេត្តសៀមរាប បានឱ្យដោះលែង ទៅផ្ទះវិញ ព្រោះឃាតករនោះ គឺជាអនិតិជនវាហាក់បីដូចជាក្មេងមិនទាន់ដឹងអី អញ្ចឹងហើយ ទើបដោះលែង ឱ្យត្រឡប់ទៅវិញ។លោកបានបន្តថា យ៉ាងណានោះគឺរង់ចាំមើលខាងលោកចៅក្រម ជាអ្នកបន្តលើសំណុំរឿងនេះទៀត។
ចំណែក អ្នកស្រី ឈ្មោះ ហេង ភារុំ និង ប្តី លោកអនុសេនីយ៍ឯក ស៊ត់ សៃ ជាប្រធានប៉ុស្តិ៍ នគរបាលសង្កាត់ជ្រាវ ដែលត្រូវជា ឪពុក ម្តាយ កុមាររងគ្រោះឈ្មោះ ស៊ត់ ភាសិទ្ធ អាយុ៥ឆ្នាំមានទីលំនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប បានរៀបរាប់ទាំងទឹកភ្នែកប្រាប់កោះសន្តិភាពនៅល្ងាចថ្ងៃទី២៧ខែសីហាឆ្នាំ២០១៧នេះថា កាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៥ខែសីហាឆ្នាំ២០១៧ ដែលត្រូវឃាតករ ឈ្មោះ យ៉ិត ស្នា ភេទប្រុស អាយុ១៣ឆ្នាំ១១ខែ សម្លាប់កូនរបស់គាត់ ដោយចាប់ក្បាលច្រមុជ ទឹក ក្នុងប្រឡាយ បណ្តាលឱ្យស្លាប់ភា្លមៗ។អ្នកទាំង២ នាក់ ប្តីប្រពន្ធ បានរៀបរាប់បន្តថា ភ្លាមៗនោះ ខ្ញុំបាទ និង ប្រពន្ធ បានទៅដាក់ពាក្យ
បណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់គោកចក មិនទាន់បានប៉ុន្មានម៉ោងផង ស្រាប់តែ ឃើញឃាតករជិះម៉ូតូ មកកាត់មុខផ្ទះរបស់ខ្ញុំបាទ ធ្វើឱ្យខ្ញុំបាទ ទាំង២នាក់ប្តីប្រពន្ធ ព្រមទាំងក្រុមគ្រួសារ កំពុងធ្វើបុណ្យឱ្យកូនប្រុសពៅរបស់ខ្ញុំ មិននឹកស្មានទាល់តែសោះ នេះឬច្បាប់ស្រុកខ្មែរ គួរតែចាប់ជនបង្កនោះ ដាក់ទៅនៅមណ្ឌល កែប្រែ ជាបណ្តោះអាសន្នសិន មិនគួរណាដោះលែងវិញយ៉ាងតក់ក្រហល់យ៉ាងដូច្នេះសោះ។អ្នកទាំង២ នាក់ ប្តីប្រពន្ធ បានរៀបរាប់បន្ថែមថា ក្រុមគ្រួសាររបស់គាត់ នឹង ប្តឹងបន្តទៀត ដើម្បីរកយុត្តិធម៌ឱ្យកូនប្រុសពៅដែលស្លាប់ទៅអាចបិទភ្នែកជិតផង។ពួកគាត់ទាំង២នាក់បានបញ្ជាក់បន្ថែមទៀតថា កូនរបស់គាត់មាន ៣នាក់ ស្រីម្នាក់ អ្នកដែលស្លាប់នោះ គឺ ជាកូនពៅ ទី៣ ដែលពួកខ្ញុំ កំពុងស្រឡាញ់ ដូច្នេះអ្នកទាំង២នាក់
ព្រមទាំងក្រុមគ្រួសារបងប្អូននៃសព កើតទុកមិនសុខចិត្ត ពួកគាត់សូមសំណូមពរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង កិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង ស្ថាប័ន តុលាការ ទូទាំងព្រះរាជាណាចក្រកម្ពុជា មេត្តាជួយរកយុត្តិធម៌ជូនកូនប្រុសសម្លាញ់ និង ក្រុមគ្រួសាររបស់ពួកខ្ញុំផង។
បើតាមប