ទស្សនា VDEO ​រដ្ឋាភិបាលយោធា​ថៃ​ប្ដេជ្ញា​បោស សម្អាត​ពលករ​អន្ដោប្រវេសន៍​ខុសច្បាប់​

0

​រដ្ឋាភិបាលយោធា​ថៃ​បាន​គំរាម​កាល ពីថ្ងៃ​ពុធ​ថា នឹង​ចាប់ខ្លួន ហើយ​បញ្ជូន ឱ្យ​ត្រឡប់​ទៅវិញ​រាល់​ពលករ​អន្ដោ ប្រវេសន៍​ខុសច្បាប់​ទាំងអស់​។ ការ ព្រមាន​នេះ​ធ្វើឡើង​នៅក្រោយ​រយៈពេល មួយខែ​បន្ទាប់ពី​រដ្ឋាភិបាលយោធា​ថៃ​ធ្វើ រដ្ឋប្រហារ​ទម្លាក់​រដ្ឋា​ភិ​បាល​ស្របច្បាប់ របស់​អតីត​នាយករដ្ឋមន្ដ្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​។​ ​

ពលករ​មកពី​ប្រទេសជិតខាង​ដូច ជា​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា​បាន​ចូល ទៅ​ធ្វើការ​ក្នុងប្រទេស​ថៃ​តាម​ឧស្សាហ កម្ម សហគ្រាស​នានា ដូចជា​តាម​រោង ចក្រ​ផលិត​អាហារ​សមុទ្រ កសិកម្ម និង សំណង់​ជាដើម ប៉ុន្ដែ​ពលករ​ទាំងអស់ នោះ​ភាគច្រើន​ពុំមាន​ច្បាប់​អនុញ្ញាត​។​ ​

ស្ដ្រី​អ្នកនាំពាក្យ​យោធា​ថៃ លោកស្រី Sirichan Ngathong បាន​ថ្លែងថា ចាប់ តាំងពី​ពេលនេះ​តទៅ ពលករ​ខុសច្បាប់ ទាំងឡាយ​ដែល​ស្ថិតនៅលើ​ទឹកដី​ថៃ​ត្រូវ ប្រឈម​នឹង​ការចាប់ខ្លួន​ហើយ​បញ្ជូន​ឱ្យ ត្រឡប់​ទៅវិញ​។ លោកស្រី​បន្ដថា «​យើង មើលឃើញ​ពលករ​ខុសច្បាប់​ថា ជាការ គំរាមកំហែង​។

ពួកគេ​មាន​ចំនួន​ច្រើន និង​គ្មាន​វិធានការ​ច្បាស់លាស់​នៅក្នុង ការដោះស្រាយ ហើយ​ដែលជា​ហេតុ នាំឱ្យមាន​បញ្ហា​នៅក្នុង​សង្គម​»​។​ ​ចាប់តាំងពី​ថ្ងៃទី​២២ ខែឧសភា ថ្ងៃ​ធ្វើ រដ្ឋប្រហារ​យោធា​មក ពលករ​កម្ពុជា យ៉ាងតិច​១​ម៉ឺន​នាក់​ត្រូវបាន​បញ្ជូន​ត្រឡប់ មកវិញ​។ ក្រុម​ពលករ​ទាំងនេះ ត្រូវ​ថៃ បញ្ជូនមក​តាម​រថយន្ដ​ធុន​ធំ​មក​ទម្លាក់ ចោល​នៅ​ព្រំដែន​។​ ​

មិនថាតែ​ពលករ​កម្ពុជា​នោះទេ ពល ករមី​យ៉ាន់​ម៉ា​ខុសច្បាប់​ក៏​ប្រឈម​នឹង​ការ ចាប់បញ្ជូន​ឱ្យ​ត្រឡប់​ទៅវិញ​ផងដែរ​។ ពលករ​ដែល​ខុសច្បាប់​មិន​ហ៊ាន​នៅ ប្រទេស​ថៃ​ទៀត​ទេ ហើយ​ត្រឡប់​ទៅ ស្រុកកំណើត​ពួកគេ​ដោយ​ឯកឯង​។​ ​ក្រោយ​ធ្វើ​រដ្ឋប្រហារ​មក រដ្ឋាភិបាល យោធា​ថៃ​បាន​ហាមប្រាម​ការធ្វើ​បា​តុ កម្ម​ជា​សាធារណៈ​, កោះហៅ​អ្នក​រិះគន់ រដ្ឋាភិបាលយោធា​រាប់រយ​នាក់​ទៅ សាកសួរ និង​ដាក់​បម្រាម​គោចរ​នៅ វេលាយប់ ។