​ទស្សនា VDEO អាមេរិក​វាយប្រហារ​តាម​យន្ដហោះ គ្មាន​មនុស្ស​បើកបរ​២​លើក​នៅ​ប៉ា​គី ស្ថាន​សម្លាប់​ឧទ្ទាម​១០​នាក់​

0

​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍ អា​មេ រិ​កបាន​បើក​ការវាយប្រហារ​តាម​យន្ដ ហោះ​គ្មាន​មនុស្ស​បើកបរ​ទៅកាន់​ជំរំ លាក់ខ្លួន​របស់​ក្រុម​ឧទ្ទាម​ស្ថិតនៅ​ភាគ ពាយព្យ​ប៉ា​គី​ស្ថាន​បណ្ដាលឱ្យ​បាត់បង់ ជីវិត​១០​នាក់ ក្រោយពី​ការ​ប៉ះ​ប្រយុទ្ធ​គ្នា នៅ​អាកាសយានដ្ឋាន​អន្ដរជាតិ​ទីក្រុង កា​រ៉ា​ជី រវាង​កម្លាំង​រដ្ឋាភិបាល នឹង​ក្រុម ឧទ្ទាម​តា​លី​ប៉ុន​រំលង​បាន​ប៉ុន្មាន​ថ្ងៃ ។​ ​យន្ដហោះ​គ្មាន​មនុស្ស​បើកបរ​បើក ការវាយប្រហារ​លើក​ទី​២ បន្ទាប់ពី​លើក ទីមួយ​សម្លាប់​ពួក​ឧទ្ទាម​យ៉ាងតិច​៦​នាក់ ស្ថិតនៅ​ក្នុងស្រុក North Waziristan ដែល​នៅ​ទីនោះ ក្រុម​ឧទ្ទាម​កំពុងតែ​ជីក រណ្ដៅ​កប់​សាកសព​គ្នីគ្នា​គេ​ដែល​បាន បាត់បង់​ជីវិត និង​តាម​ស្វែងរក​អ្នក​ដែល នៅ​ទទួល​រងរបួស ។​ ​

មន្ដ្រី​សន្ដិសុខ​ក្នុង​តំបន់​បាន​ប្រាប់ AFP ថា យន្ដហោះ​គ្មាន​មនុស្ស​បើកបរ អាមេរិក​៣​គ្រឿង​បំពាក់​មី​ស៊ី​ល​៦​គ្រាប់ បាញ់ប្រហារ​ទៅលើ​ទីតាំង​ក្រុម​ឧទ្ទាម ដែល​ជួបជុំគ្នា​ជិ​ករ​ណ្ដៅ​កប់​សាកសព ។ មី​ស៊ី​ល​ទាំង​នោះបាន​បាញ់​ទៅលើ​រថយន្ដ ២​គ្រឿង​នៅ​កន្លែង​នោះ ។ ​នៅពេល​បច្ចុប្បន្ននេះ យន្ដហោះ​គ្មាន មនុស្ស​បើកបរ​អាមេរិក​បាននិងកំពុង ហោះហើរ​លើ​នៅលើ​អាកាស​នៅឡើយ​។ យន្ដហោះ​គ្មាន​មនុស្ស​បើកបរ​អាមេរិក លើកទីមួយ​បាញ់​មី​ស៊ី​ល​២​គ្រាប់​ទៅលើ រថយន្ដ​មួយគ្រឿង ស្ថិតនៅ​ភូមិ Dargah Mandi តំបន់ Waziristan ខាងជើង ដែលមាន​ចម្ងាយ​១០​គីឡូម៉ែត្រ ភាគ ខាងលិច​ទីប្រជុំជន Miranshah ។

ទីប្រជុំ ជន Miranshah ត្រូវ​ចាត់ទុកថា​ជាទី​តាំង គ្រប់គ្រង​តឹងរ៉ឹង​បំផុត​ពី​សំណាក់​បណ្ដាញ Haqqani ដែល​ក្រុម​នេះ​មាន​ទំនាក់ទំនង ជាមួយ​បណ្ដាញភេរវកម្ម​អាល់​កៃ​ដា ។​ ​ការវាយប្រហារ​របស់​អា​មេ​រិ​ិ​ក​តាម យន្ដហោះ​គ្មាន​មនុស្ស​បើកបរ​កើតឡើង បន្ទាប់ពី​ពួក​ឧទ្ទាម​លី​បង់​ប៉ា​គី​ស្ថាន និង ចលនា​អ៊‌ិ​ស្លាម​ជ្រុលនិយម Uzbekistan បាន​និយាយថា កម្លាំង​របស់​ពួកគេ​ត្រូវ បានដាក់​ពង្រាយ​ដើម្បីឱ្យ​វាយប្រហារ​ទី តាំង​អាកាសយានដ្ឋាន​អន្ដរជាតិ​ទីក្រុង កា​រ៉ា​ជី​កាលពីដើម​សបា្ដហ៍​បណ្ដាលឱ្យ បាត់បង់​ជីវិត​៣៧​នាក់​