សមត្ថកិច្ច​ចម្រុះ​​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ នៅ​ស្រុក​ស្ទឹងត្រង់​ និង​ធ្វើ​ការ​រឹបអូស​​​នូវឧបករណ៍​ខុសច្បាប់​ ព្រម​ទាំង​​រំដោះ​កូន​ត្រី​ចាក់​ព្រលែង​ចូល​បឹង​ធម្មជាតិ​វិញ

0

​ខេត្យកំពង់ចាម:​ យុទ្ធនាការ​យ៉ាង​ក្ដៅ​គគុក​ ​របស់​សមត្ថកិច្ច​អាជ្ញាធរ​ខេត្ត​កំពង់ចាម​ ក្នុង​ការ​អនុវត្តន៍​បង្ក្រាបរាល់​បទល្មើស​នេសាទ​គ្រប់​ប្រភេទ​​ នារដូវ​ត្រី​ពង​កូន​ និង​ស្ថិត​ក្នុង​រដូវ​បិទ​ការ​នេសាទ​​។

ជាក់ស្តែង​នាព្រឹក​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ​ សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាលជលផល​ខេត្តកំពង់ចាម សហការ​ណ៍​ជាមួយ​កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់​​ កម្លាំង​ប៉ុស្តិ៍​នគរបាលរដ្ឋបាលខ្ពបតាងួន​ និង​អាជ្ញាធរ​មូលដ្ឋាន​ បានចុះបង្ក្រាបបទល្មើស នេសាទខុសច្បាប់ នៅចំណុចកោះយួន​ អន្លង់ខ្លឹម​ ស្ថិតក្នុងភូមិ-ឃុំ​ខ្ពបតាងួន​ ស្រុក​ស្ទឹងត្រង់​ ខេត្តកំពង់ចាម។
សមត្ថកិច្ច​បាន​ឲ្យដឹងថា​ ជាលទ្ធផល​ក្នង​ការបង្ក្រាបនេះ​ កម្លាំង​ចម្រុះ​បាន​ធ្វើការ​រឹបអូស​បាន​នូវ​ឧបករណ៍​ខុសច្បាប់​រួមមាន​ លូស្បៃមុងចំនួន១៥មាត់​ ឧបករណ៍​រ៉ាវចំនួន០៧មាត់​ របាំងស្បៃមុងចំនួន៥១៥ម៉ែត្រ​ របាំង​រ៉ាវ​ចំនួន​១៤០ម៉ែត្រ​ បង្គោលចំរឹងចំនួន២៥៥ដើម​ ព្រមទាំង​បានចាក់ព្រលែងកូនត្រីចំរុះចូលបឹង​ធុម្មជាតិ​វិញចំនួន៥០គីឡូក្រាមផងដែរ។
ដោយឡែក​វត្ថុតាង​ឧបករណ៍​ខុសច្បាប់​ទាំងអស់​ ត្រូវបាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាលជលផល​ខេត្ត​កំពង់ចាម​ ៕