ម៉ូតូ២គ្រឿងបុកគ្នា ស្លាប់ម្នាក់ ម្នាក់ទៀតរងរបួសធ្ងន់

0

ខេត្តរតនគិរី៖ ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦

និង១៥នាទីល្ងាច ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិលើតូច ឃុំល្អក់ ស្រុកបរកែវ ខេត្តរតនគិរី។

យោងតាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្ត បានឲ្យភ្នាក់ងារសារព័ត៌មាន ខេមរា ដឹងថា ជនរងគ្រោះឈ្មោះ រម៉ាស់ ឌន់ ភេទប្រុស​ អាយុ២៩ឆ្នាំ ជនជាតិច្រាយ រស់នៅភូមិ-ឃុំកើតហេតុខាងលើ

ជិះម៉ូតូ១គ្រឿង ម៉ាកវ៉េវឆ្លាម ពណ៌ខ្មៅលាយស ពាក់ស្លាកលេខ រតនគីរី 1E-1118 ស្លាប់នៅកន្លែងកើតហេតុ។ ចំណែកជនរងគ្រោះឈ្មោះ ហេង តុងឆាយ ភេទប្រុស អាយុ២៤ឆ្មាំ ជនជាតិខ្មែរ ជាកម្មករសំណង់ ជិះម៉ូតូ១គ្រឿង ម៉ាកយ៉ាម៉ាហា R15  អត់ស្លាកលេខ រងរបួសធ្ងន់ត្រូវបានដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

សាក្សីដែលឃើញហេតុការណ៍បាននិយាយថា មុនពេលកើតហេតុ គេឃើញយុវជនម្នាក់ជិះម៉ូតូ ម៉ាកវ៉េវឆ្លាម ចេញពីកន្លែងទិញស្រា។ ស្របពេលនោះ មានម៉ូតូ១គ្រឿងទៀត ដែលបើកបរយ៉ាងលឿន ដល់ត្រង់ចំណុចផ្លូវកោង ក៏បុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យស្លាប់ និងរបួសតែម្តង។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍ វាស់វែង និងដឹកបញ្ជូនអ្នករងរបួសធ្ងន់ទៅមណ្ឌលសុខភាពស្រុកបកែវដើម្បីជួយសង្គ្រោះ។

ដោយឡែកម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលឃុំល្អក់ រង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសាកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ: យក្ខឡោម