មហារន្ធត់ ប្តីអារកប្រពន្ធស្លាប់ក្នុងថ្លុកឈាម ដោយកាំបិតប៉័ងតោរួចប៉ងសម្លាប់ ខ្លួនឯងព្រោះប្រច័ណ្ឌនិងប្រើប្រាសញៀនថ្នាំ

0

ខេត្តបាត់ដំបង៖ នៅវេលាម៉ោង១:៣០នាទី រំលងអាធ្រាត្រ ថ្ងៃទី ៣១.ខែសីហា. ឆ្នាំ២០១៧ នៅចំណុចក្រុមទី ២២ភូមិច្រាបក្រសាំង សង្កាត់វត្តគរ

ក្រុង/ខេត្តបាត់ដំបង មានករណីឃាតកម្ម (ប្តីអាកប្រពន្ធសម្លាប់) មួយកើតឡើង។
ជនរងគ្រោះ ឈ្មោះឌុង សាវ័ន ភេទស្រី អាយុ27ឆ្នាំ
ទីលំនៅកន្លែងកើតហេតុខាង លើ(ស្លាប់នៅកន្លែងកើតហេតុ។
ជនសង្ស័យឈ្មោះ ស្រ៊ុន គឹមជូ ភេទប្រុស អាយុ33ឆ្នាំ មុខរបរកាប់ជ្រូកលក់ ទីលំនៅក្រុមទី 22 ភូមិច្រាបក្រសាំងក្រុង/ខេត្តបា ត់ដំបង(របួសធ្ងន់ត្រង់កមុខ.ក្រោ យ)ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យពពីរ នៃ ភូមិភាគ5 ខេត្ត បាត់ដំបង។
ក្នុងករណីខាងលើដោយសារតែ បុរសជាប្តីប្រច័ណ្ទ
ប្រពន្ធ និងប្រើប្រាសថ្នាំញៀន មុនពេលកើតហេតុប្តី បានឈ្លោះគ្នាជាមួយជនរងគ្រោះ (ប្រពន្ធ)បណ្តាលឲ្យបុរសជាប្តី យកកាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះ (ប្រពន្ធ)បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាមនៅក្នុងផ្ទះរបស់ខ្លួនតែម្តង។ ក្រោយពីកាប់សម្លាប់ប្រពន្ធរួច បុរសជាប្តី បានយកកាំបិត បុ័ងតោអាកខ្លួនឯងបណ្តាលឲ្យរបួសធ្ងន់ត្រង់ផ្នែកកខាងមុខ និងក្រោយ ។សូមបញ្ជាក់ថា ជនសង្ស័យ(ប្តី) ធ្លាប់ប្រើប្រាស់ថ្នាំញៀននិងបង្ករអំពើហិង្សាក្នុងគ្រួសារជាញឹកញាប់ផងដែរ។ករណីខាងលើ កំលាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿងតាមនីតិវិធី ៕