ព្រះសីហនុ លោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនបង្ហាញជំហរពិនិត្យបង្ក្រាបម៉ូតូអត់ពន្ធរួមទាំងទំនិញគេចពន្ធទាំងឡាយដែលចរាចរនៅក្នុងខេត្តព្រះសីហនុ ជាបន្តបន្ទាប់ទៀត ព្រមទាំងអំពាវនាវអោយម្ចាស់យានយន្តអត់ពន្ធនិងម្ចាស់ទំនិញគេចពន្ធទាំងឡាយត្រូវចូលរួមបំពេញកាតព្វកិច្ចពន្ធអោយបានត្រឹមត្រូវ។
លោក ទុំ ណូ ទទួលស្គាល់ថាខេត្តព្រះសីហនុពិតជាមានការចរាចរទំនិញគេចពន្ធគួរកត់សំគាល់ផងដែរ។តែកន្លងមកលោកបានចុះបង្ក្រាបបានជាច្រើនករណីផងដែរ។ជាក់ស្តែងថ្មីៗនេះនៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ
សមត្ថកិច្ចគយនិងរដ្ឋាករខេត្តព្រះសីហនុដោយមានការសម្របសម្រួលដោយលោក រស់ សារ៉ាំ ព្រះរាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុបានចុះឆែកឆេរទីតាំងលក់ម៉ូតូនៅក្នុងក្រុងព្រះសីហនុចំនួន១៣កន្លែងនិងបានរកឃើញម៉ូតូអត់ពន្ធចំនួន៤៦គ្រឿងដែលគេបានដាក់លក់បង្កប់ជាមួយម៉ូតូមានពន្ធនៅតាមហាងទាំងនោះ។
លោក ទុំ ណូ បញ្ជាក់អោយដឹងទៀតថា ម៉តូអត់ពន្ធទាំង៤៦គ្រឿងនេះមានថ្មីមានចាស់។ចំពោះម៉ូតូសេរីថ្មីម្ចាសម៉ូតូត្រូវមកបំពេញកាតព្វកិច្ចបូករួមទាំងពន្ធពិន័យបន្ថែម៦០%ទៀតនៅដំណាក់កាលនេះខណៈគ្រាកន្លងមកអត្រាពន្ធពិន័យត្រូវបានកំណត់រហូតដល់ទៅ១២០%ឯនោះ។ដោយម៉ូតូអត់ពន្ធចាស់ៗនឹងសុំលការណ៍ដើម្បីបន្ធូរបន្ថយក្នុងការតម្រូវអោយម្ចាស់ទោ ក្រយានយន្តបង់ពន្ធផងដែរ។
តែមកដល់ពេលនេះមិនទាន់មានម្ចាស់ម៉ូតូដែលគយបានចាប់បង្ក្រាបោះចូកទៅបង់ពន្ធនៅឡើយទេ?
គួរបញ្ជាក់ថានៅក្រុងព្រះសីហនុការប្រើប្រាស់ម៉ូតូអត់ពន្ធត្រូវបានគេកត់សំគាល់ឃើញថាមានច្រើន។អ្នកប្រើម៉ូតូអត់ពន្ធទាំងនេះមិនមែនមានតែពលរដ្ឋសមញ្ញនោះទេសូម្បីតែមន្ត្រីរាជការខ្លះក្នុងខេត្តក៍មានប្រើដែរ។
កន្លងទៅគយខេត្តព្រះសីហនុក៍ធ្លាប់ចុះបង្ក្រាបកន្លែងលក់ម៉ូតូអត់ពន្ធនិងបានស្នើអោយអ្នកប្រើម៉ូតូអត់ពន្ធអោយចូលទៅបង់ពន្ធដែរតែបន្តិចក្រោយមកក៍ស្ងាត់ឈឹងទៅវិញ។ក្រៅពីម៉ូតូអត់ពន្ធក៍មានទំនិញខ្លះត្រូវបានគេដឹងថាចលត័ចូលខេត្តព្រះសីហនុជាហូរហែរដោយសង្ស័យថាមានខ្នងបង្អែកនៅកាងនិងរត់ការយ៉ាងស្ទាត់ជំនាញនិងស្អិតរមួតជាមួយសត្ថកិច្ចពាក់ពន្ធ័។
នេះបើយោងតាមការបញ្ជាក់របស់ប្រភពដ៏គួរអោយទុកចិត្តបំផុតនៅខេត្តព្រះសីហនុ។
ទោះបីជាងនេះក្តីមតិមហាជនសំដែងការគាំទ្រចំពោះចំណាត់ការបង្ក្រាបទំនិញអត់ពន្ធក៍ដូចជាយានយន្តអត់ពន្ធរបស់សមត្ថកិច្ចជំនាញខាងលើនេះហើយគាត់ កំពុងរងចាំមើលថា៖តើលោកមេគយសាខាខេត្តព្រះសីហនុថ្មីឈ្មោះ ទុំ ណូ នេះនឹងធ្វើកិច្ចការនេះមានប្រសិទ្ធភាពកំរិតណា?
អត្ថបទ៖ខៀវ សាវ៉ុន