បន្ទាយមានជ័យ :ឧបទ្ទហេតុរផ្ទុះយ៉ាងខ្លាំងក្នុងរថយន្តអីស៊ុយស៊ុយ១បាំងកន្លះលើផ្លូវជាតិលេខ៥ ចំណុចព្រែកល្ពៅ ព្រែកជីកឃុំឬស្សីក្រោកស្រុក
មង្គលបូរីខេត្តបន្ទាយមានជ័យកាលពីម៉ោង១០និង៥០នាទីថ្ងៃត្រង់ថ្ងៃទី១កញ្ញា២០១៧ សមត្ថកិច្ចសន្និដ្ឋានបឋមថា មកពីរថយន្តនោះដឹកផាវគ្រាប់បែក ហើយរងប៉ះទង្គិចរួចក៏ផ្ទុះដ៏កក្រើកដូច្នេះ។អ្នករងគ្រោះ៣នាក់។
លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ស្នងការរង ទទួលព្រហ្មទ័ណ្ឌនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យអោយដឹងថ្ងៃទី១កញ្ញាថា: បង្កអោយរថយន្តបែកជាបំណែកខ្ទេចខ្ទីរ មនុស្ស២នាក់ស្លាប់ ដាច់រហែកជាដុំតូចៗ។.
ជនរងគ្រោះស្លាប់ អាចមាន៣នាក់ ១: ឈ្មោះរក្ស ភេទប្រុស ជាងផ្សារឡាននិង២:ឈ្មោះ ព្រំ រស់ ភេទប្រុស ទាំង២នាក់នៅភូមិបត់ត្រង់ឃុំបតត្រង់ស្រុកមង្គលបូរី។។៣: ឈ្មោះ សីហា ភេទប្រុស នៅភូមិ២សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។សពជនរងគ្រោះដាច់ដាចបែកជាបំណែកៗ។
រថយន្តអីុស៊ុយស៊ុយ១បាំុងកន្លះនោះកំពុងបើកបរឬ ឈប់ចត១សន្ទុះនៅទីកើតហេតុនៃខេត្តបន្ទាយមានជូយទៅបាត់ដំបង រួចទៅរាជធានីភ្នំពេញ តែអាចមានបញ្ហាក៏ផ្ទុះលាន់ឭដូចរលំភ្នំដូច្នេះ។
លោក សិទ្ធិ ឡោះ ច្រានចោលការសង្ស័យពីការផ្ទុះនេះជាករណីភេរវកម្ម ឬឃាតកម្ម ដោយនិយាយថា នេះអាចមកពីផាវគ្រាប់បែកបែកដែលអាចដឹកពីព្រំដែនថៃដែលផ្ទុកនោះ ជួបបញ្ហាបច្ចេកទេសហើយផ្ទះឡើង។គេបានរកឃើញសំណល់បំណែកផាវគ្រាប់បែកយ៉ាងច្រើននៅទីកើតហេតុ។
ទោះយ៉ាងណាសមត្ថកិច្ចនៅតែកំពុងសើុបអង្កេតបន្ត។
សូមរំលឹកថា លើកំណាត់ផ្លូវជាតិលេខ៥ក្នុងស្រុកមង្គលបូរីនោះ ធ្លាប់មានករណីផ្ទុះគ្រាប់ក្នុងរថយន្ត៣លើកហលយទាំងលើកនេះ។មុនៗជាករណីឃាតកម្ម៕ដោយ:ឃិន គន្ធា





































