សូមទស្សនា VDEO ​វិបត្ដិ​អ៊ុយ​ក្រែ​ន​ជំរុញឱ្យមាន​ការ ប្រកួតប្រជែង​សព្វាវុធ​នៅ​តំបន់​អឺរ៉ុប ខាងកើត​

0

បណ្ដា​ប្រទេស​តំបន់​អឺរ៉ុប​ភាគ​ខាង កើត​ដែលជា​សមាជិក​របស់​ណា​តូ​ដូចជា ប៉ូឡូញ សាធារណរដ្ឋ​ឆែក ឡា​ត់វៀរ និង ប្រទេស​មួយចំនួនទៀត​បាន​បង្កើន​មូល និ​ធិ​សម្រាប់​ការពារជាតិ​របស់ខ្លួន​ដោយ សារ​តែ​វិបត្ដិ​តានតឹង​នៅ​អ៊ុយ​ក្រែ​ន ។​ ​កាលពីដើម​ខែមិថុនា កន្លងមក ប្រ​ធា នា​ធិបតី​អាមេរិក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បានធ្វើ​ទស្សនកិច្ច​ប៉ូឡូញ​ដើម្បី​បង្ហាញ​ពី ការគាំទ្រ​របស់​អាមេរិក​ដែល​បណ្ដា ប្រទេស​ជា​សម្ពន្ធ​មិ​ត្ដ​នៅ​តំបន់​អឺរ៉ុប​ខាង កើត ។ អាមេរិក​បាន​បង្កើន​វ​ត្ដ​មាន យោធា​នៅ​ទីនោះ​ដើម្បី​រក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់​ជូន​បណ្ដា​ប្រទេស​សម្ពន្ធ មិ​ត្ដ ។ ​លើសពីនេះទៅទៀត​លោក​អូ​បា​ម៉ា បានផ្ដល់​ជំនួយ​ជា​ទឹកប្រាក់​១​ពាន់​លាន ដុល្លារ​ជួយ​ប្រទេស​តំបន់​អឺរ៉ុប​ខាងកើត ទប់​ទល់នឹង​វិបត្ដិនយោបាយ​នៅ​អ៊ុយ ក្រែ​ន​។

នៅក្នុង​សន្និសីទកាសែត​រួម​នៅ ទីក្រុង​វ៉ា​ស៊ូ ប្រធានាធិបតី​ប៉ូឡូញ បាន បញ្ជាក់ថា ប្រទេស​របស់លោក​បង្កើន កិច្ចសហប្រតិបត្ដិការ​ជាមួយ​អាមេរិក ។ ​ក្នុងពេល​ជាមួយគ្នានេះដែរ សារព័ត៌ មាន​រៀ​នូ​វូ​ស្ទី​របស់​រុស្ស៊ី​បាន​ផ្សព្វផ្សាយ ថា កម្លាំង​ទាហាន​អាកាស​រុស្ស៊ី​ក៏បាន បង្កើន​សមត្ថភាព​ធ្វើសង្គ្រាម​។ ទាហាន រុស្ស៊ី​នឹង​បង្កើន​ចំនួន​យន្ដហោះ​ចម្បាំង នៅ​ឆ្នាំ​២០១៤ ឧទ្ធម្ភាគចក្រ ប្រព័ន្ធ​រ៉ា​ដា និង​កាំជ្រួច​មី​ស៊ី​ល​ការពារ​ទំនើប​បំផុត S-400 ។ លើសពីនេះទៅទៀត រុស្ស៊ី​ក៏ បាន​ឡើង​គម្រោង​ធ្វើ​សមយុទ្ធ​ជា​ទ្រង់ ទ្រាយ​ធំ​ដែលមាន​ឈ្មោះថា Vostok ឆ្នាំ ២០១៤ ។ រុស្ស៊ី​ក៏មាន​គម្រោង​ទិញ​ស​ព្វា វុ​ធ​ទំនើបៗ​សម្រាប់​បំពាក់​ក្នុង​ជួរ​កងទ័ព ដែលជា​ផ្នែក​មួយ​ក្នុង​មូលនិធិ​ការពារ ជាតិ​រុស្ស៊ី​ដែលមាន​ទឹកប្រាក់​រហូត​ដល់ ៦៥០​ពាន់​លាន​ដុល្លារ ។​ ​អ្នកឯកទេស​វិភាគ​របស់​ប្រទេស ប៉ូឡូញ​បានប្រកាសថា វិបត្ដិ​អ៊ុយ​ក្រែ​ន បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​សន្ដិសុខ ស្ថិរភាព​បណ្ដា​ប្រទេស​ក្នុង​តំបន់ ពិសេស ប្រទេស​តំបន់​អឺរ៉ុប​ភាគ​ខាងកើត​ជាប់ ព្រំដែន​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី ។ ​

ដូច្នេះ​បណ្ដា​ប្រទេស​នៅ​ទី​នាះ ចាំបាច់ ត្រូវតែ​ផ្លាស់ប្ដូរ​យុទ្ធសាស្ដ្រ​បន្ថែម​ប្រាក់ សម្រាប់​ការពារជាតិ​កើនឡើង​ទ្វេដង ពិសេស​សម្រាប់​ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល ការពារ​តែម្ដង ។ ​ក្នុងពេល​ជាមួយគ្នានេះ ទាំង​រុស្ស៊ី និង ណា​តូ​សុទ្ធសឹងតែ​បាន​បង្កើន​ការ​ប្រុង ប្រយ័ត្ន​រៀងៗ​ខ្លួន ហើយ​ជំរុញ​ឱ្យ​ទាហាន ត្រូវតែ​ត្រៀមលក្ខណៈ​ធ្វើសង្គ្រាម​ជាប់ ជានិច្ច ដោយសារតែ​ស្ថានភាព​វិបត្ដិ អ៊ុយ​ក្រែ​ន​កំពុង​អូសទាញ​រុស្ស៊ី និង​ណា​តូ ប្រឈមមុខ​ដាក់គ្នា ។images (3)