update:លោក ទុំ ណូ ប្រធានសាខាគយខេត្តព្រះសីហនុអោយដឹងថា គិតត្រឹមថ្ងៃទី០២កញ្ញា២០១៧នេះម្ចាស់ម៉ូតូបានចូលមកបង់ពន្ធបានចំនួនជាង១០គ្រឿងហើយ។
លោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនបង្ហាញជំហរពិនិត្យបង្ក្រាបម៉ូតូអត់ពន្ធ្ធទាំងឡាយដែលចរាចរនៅក្នុងខេត្តព្រះសីហនុ ជាបន្តបន្ទាប់ទៀត ព្រមទាំងអំពាវនាវអោយម្ចាស់យានយន្តអត់ពន្ធនិងម្ចាស់ទំនិញគេចពន្ធទាំងឡាយត្រូវចូលរួមបំពេញកាតព្វកិច្ចពន្ធអោយបានត្រឹមត្រូវ។
គួររំលឹកថានៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ
សមត្ថកិច្ចគយនិងរដ្ឋាករខេត្តព្រះសីហនុដោយមានការសម្របសម្រួលដោយលោក រស់ សារ៉ាំ ព្រះរាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុបានចុះឆែកឆេរទីតាំងលក់ម៉ូតូនៅក្នុងក្រុងព្រះសីហនុចំនួន១៣កន្លែងនិងបានរកឃើញម៉ូតូអត់ពន្ធចំនួន៤៦គ្រឿងដែលគេបានដាក់លក់បង្កប់ជាមួយម៉ូតូមានពន្ធនៅតាមហាងទាំងនោះ។
លោក ទុំ ណូ បញ្ជាក់អោយដឹងទៀតថា ម៉តូអត់ពន្ធទាំង៤៦គ្រឿងនេះមានថ្មីមានចាស់។
ចំពោះម៉ូតូសេរីថ្មីម្ចាសម៉ូតូត្រូវមកបំពេញកាតព្វកិច្ចបូករួមទាំងពន្ធពិន័យបន្ថែម៦០%ទៀតនៅដំណាក់កាលនេះខណៈគ្រាកន្លងមកអត្រាពន្ធពិន័យត្រូវបានកំណត់រហូតដល់ទៅ១២០%ឯនោះ។
ដោយឡែកម៉ូតូអត់ពន្ធចាស់ៗនឹងសុំគោលការណ៍ដើម្បីបន្ធូរបន្ថយក្នុងការតម្រូវអោយម្ចាស់ទោ ក្រយានយន្តបង់ពន្ធផងដែរ៕ វ៉ុន