គ្រួសារអ្នកស្លាប់សុំសមត្ថកិច្ចសើុបរកយុត្តិធម៍,អហឃាត់មនុស្ស៥នាក់សួរនាំ ក្រោយករណីផ្ទុះផាវគ្រាប់បែកឆេះរថយន្តនៅមង្គលបូរី

0

បន្ទាយមានជ័យ : ករណីបង្កផ្ទុះឆេះរថយន្ត១បាំងកន្លះនៅមង្គលបូរី គ្រួសារអ្នកស្លាប់សុំសមត្ថកិច្ចសើុបអង្កេតរកយុត្តិធម៍ដល់ជនរងគ្រោះ។

ចំណែកកងរាជអាវុធហត្ថខេត្តបានឃាត់មនុស្ស៥នាក់មកសួរនាំ។
ឯសមត្ថកិច្ចប៉ូលីសនិងសុីម៉ាក់និយាយថា ផាវគ្រាប់បែកនោះមាន៧កេះវែងៗទម្ងន់៧០-៨០គក្រ ។
ស្ត្រីឈ្មោះ ពឹង កញ្ញា អាយុ៣២ឆ្នាំជាប្រពន្ធរបស់ឈ្មោះ ញន វីរ:,ស្ត្រីឈ្មោះ សាន តៃ ម្តាយរបស់ឈ្មោះ ហឹង សីហា និងឈ្មោះ ពិន គឹមថា អាយុ៤៣ឆ្នាំ ប្រពន្ធរបស់ឈ្មោះ ព្រំ រស់ ប្រាប់សុីអុីអិនល្ងាចថ្ងៃទីដឹងថា: ពួកខ្លួនសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចជួយសើុបអង្កេតល្អិតល្អន់រកការពិតនៅពីក្រោយការនាំទំនិញផាវគ្រាប់បែកនោះ។
ស្ត្រីនិយាយថា ពួកខ្លួនបានដឹងខ្លះថា មានម៉ូយតែម្នស្គាល់ឈ្មោះច្បាស់បាននាំយកទំនិញនោះមកផ្ញើអោយដឹកយកឈ្នួលពីសិរីសោភ័ណទៅភ្នំពេញ។ប៉ុន្តែទំនិញដែលអ្នករត់ការនាំមកអោយប្តីពួកខ្លួនដឹកពីក្រុងសិរីសោភ័ណទៅរាជធានីភ្នំពេញ ហើយក៏មិនបានដឹងថាទំនិញនោះជាអ្វីនោះឡើយ។ហេតុនេះបានជាពេលដឹកមិនប្រយ័ត្ន ហើយដាក់ណែនចង្អៀត កកិតក្តៅនិងបង្កអោយមានការផ្ទុះដូច្នេះ។
ក្រុមគ្រួសារជនរងគ្រោះនិយាយដូច្នេះខណ:លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យនិងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តនាំអំណោយកាកបាទក្រហមខេត្តទៅចូលរួមបុណ្យនិងផ្តល់អំណោយដល់គ្រួសារជនរងគ្រោះកាលពីល្ងាចថ្ងៃទី២ កញ្ញា២០១៧ ។
ចំណេកលោកវរសេនីយ៍ បោន ប៊ិន មេបញ្ជការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យប្រាប់សុីអុីអិនដដែលថា: កម្លាំងបានហៅមកសួរនាំមនុស្ស៤-៥នាក់ ក្នុងនោះមឆនទាំងម្ចាស់ទំនិញ(ផាវគ្រាប់បែក) ដែលនាំមកពីផ្សាររោងក្លឿស្រុកអារញ្ញមកតាមច្រកប៉ោយប៉ែត ទាំងអ្នកនាំទំនិញមកនិងទាំងអ្នកពាក់ព័ន្ធ។
ករណីនេះម្ចាស់ទំនិញទទួលស្គាល់ថាទំនិញនាំមកក្រៅផ្លូវការ។តែអ្នកនាំទំនិញថាគេពុំបានដឹងថាទំនិញនោះជាផាវគ្រាប់បែក ឬជាតិផ្ទុះនោះទេ។
ចំណែកលោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យអោយដឹងដែរថា: សមត្ថកិច្ចប៉លីសនិងសុីម៉ាក់ បានស្រាវជ្រាវរកឃើញផាវគ្រាប់បែកដែលផ្ទុកនិងផ្ទុះនោះមាន៧កេះវែងៗទម្ងន់៧០-៨០គក្រ ។
ពោលគឺការអះអាងនេះ ស្រដៀងនឹងប្រពន្ធជនរងគ្រោះដែលថា ទំនិញដែលគេជួលអោយដឹកនោះមាន៥-៧កេះ។
សូមរំលឹកថា ឧបទ្ទហេតុរផ្ទុះយ៉ាងខ្លាំងឆេះក្នុងរថយន្តនីសាន់១បាំងកន្លះលើផ្លូវជាតិលេខ៥ ចំណុចព្រែកល្ពៅ ព្រែកជីកឃុំឬស្សីក្រោកស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យកាលពីម៉ោង១០និង៥០នាទីថ្ងៃត្រង់ថ្ងៃទី១កញ្ញា២០១៧ ។
ការផ្ទុះដ៏កក្រើក។មនុស្សស្លាប់៣នាក់ របួសស្រាល២ បែកកញ្ចក់រថយន្តឆ្លងកាត់៥-៦គ្រឿងនិងខូចខាតផ្ទះ៤២ខ្នង..។
លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ស្នងការរង ទទួលព្រហ្មទ័ណ្ឌនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យអោយដឹងថ្ងៃទី២កញ្ញាថា: លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត លោកលោកស្នងការរងទទួលអាវុធជាតិផ្ទុះ និងជំនាញសុីមា៉ក់ សន្និដ្ឋានករណីផ្ទះរថយន្តម៉ាកនីសាន់១បាំងកន្លះនោះ ពណ៏ទឹកប្រាក់បិទស្គុតខ្មៅស្លាកលេខសេរីចាស់ ភ.ព ម នោះមកពី ទី១-ផ្ទុកផាវគ្រាប់បែកខុសបច្ចេកទេសដូចជាផ្ទុកច្រើន ការ៉ុងវេចខ្ចប់មិនល្អដាក់សង្កត់ណែនលើ កកិតគ្នាឡើងកំដៅ ហើយមានដឹកម៉ូតូពីលើ៣គ្រឿង ហើយអាចភ្លើងពីប្រព័ន្ធ។ គ្មានជាតិម្សៅតេអិនតេទេ ។ទី២-អាចប្រព័ន្ធភ្លើងរថយន្តឆ្លងបង្កឆេះពីក្បាលម៉ាសុីនរថយន្តមក។
នេះមិនមែនជាអំពើភេរវកម្មឬជាជាតកម្មនោះឡើយ។
ជនរងគ្រោះស្លាប់ខ្ទេចសាកសព៣នាក់ ១-ឈ្មោះ ញន វីរៈ ភេទប្រុសអាយុ ៣៥ឆ្នាំ ជាម្ចាស់រថយន្ត លំនៅ ភូមិ២សង្កាត់កំពង់ស្វាយ ក្រុង សិរីសោភ័ណ ។២- ឈ្មោះ ហឹង សីហា ភេទប្រុស អាយុ ២១ ឆ្នាំ លំនៅជាមួយនឹងឈ្មោះញន វីរ: និង៣-ឈ្មោះ ព្រំ រស់ ភេទ ប្រុស អាយុ ៤៤ ឆ្នាំ លំនៅភូមិបង់បត់លិចឃុំបត់ត្រង់ ស្រុកមង្គលបូរី ។២នាក់នេះជាព្រូឡាននិងកម្មករលើកដាក់ទំនិញ។
លោក សិទ្ធិ ឡោះ និយយបន្តថា: ការស្រាវជ្រាវមួយដោយសមត្ថកិច្ថចម្រុះអោយដឹងថា ផាវគ្រាប់គ្រាប់នោះ នាំចូលពីប្រទេសថៃដោយខុសច្បាប់ ហើយអាចគេនាំយកទៅប្រើប្រាស់ក្នុងគោលដៅកសិកម្មដូចជាបំផ្ទុះបង្អើលកណ្តុរនិងសត្វចង្រៃ។
ព្រោះថា រដូវនេះមិនមែនជាឱកាសបុណ្យចូលឆ្នាំចិន យួនឬបុណ្យមង្គលដែលត្រូវប្រើផាវនោះឡើយ៕ដោយ:ឃិន គន្ធា