ជនសង្ស័យ​​៥​នាក់ រួមទាំង​វត្ថុតាង​ឩ​បក​រណ៍​ជក់​​គ្រឿងញៀន​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

0

សៀមរាប ៖ ជនសង្ស័យ​និង​វត្ថុតាង​ទាំងអស់នេះ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ដកហូត​បាន​ពី​ជនសង្ស័យ​រួច​យកមក​កាន់​ការិយាល័យ​នគរបាល​ជំនាញ​ដើម្បី​ការ​សួ​នាំ ។ លោក​វរសេនីយ៍ឯក អ៊ុំ អមរា ស្នងការរង​និង​ជា​ប្រធានការិយាល័យ​កណ្តាល​នគ​របាល​ប្រឆាំង​បទល្មើស​និង​លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា​ដោយ​អនុវត្ត​ជាប្រចាំ​តាម​បញ្ជា​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​ក៏ដូចជា​ដើម្បី​ធ្វើ​ឲ្យ​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថ្វេ​ដង​ផង​នោះ ។​

សមត្ថកិច្ច​យើង​បាន​ឲ្យ​ដឹងថា​ជាក់ស្តែង​កាលពី​ថ្ងៃទី​១២​ខែមិថុនា​ឆ្នាំ​២០១៤​កន្លងទៅ​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​សហកា​រណ៍​ជាមួយ​កម្លាំង​ប៉ុ​សិ៍្ត​នគរបាល​រដ្ឋបាល​សង្កា​ត់​ស្លក្រាម ក្រុង​សៀមរាប បានធ្វើ​ការតាមដាន​ស្រាវជ្រាវ​និង​ឈានដល់​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់​នេះ​បានជា​បន្តបន្ទាប់​

ក្នុងករណី​ពីរ​ដាច់ដោយឡែក​ពីគ្នា​ក្នុង​ថ្ងៃ​តែមួយ ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ប្រើប្រាស់​និង​ចាត់ចែង​អោយប្រើ​ប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់​។​ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​ខាងលើ​សមត្ថកិច្ច​បា​នប​ន្ត​ឲ្យ​ដឹង​ទៀតថា​បន្ទាប់ពី សមត្ថកិច្ច​ជំនាញ​បានធ្វើ​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ព្រមទាំង​វត្ថុតាង​ទាំងអស់​បាន​ហើយ​នោះ​នៅមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​

ពួកគេ​ពិតជា​បាន​ប្រ​ព្រ​ត្តឹ​នៅ​ករណី​ទាំងអស់​ខាងលើ​ពិតប្រាកដ​មែន​ដោយ​បច្ចុប្បន្ន​ទាំង​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​ហើយ​កាលពី​រសៀល​ថ្ងៃទី​១៣​ខែមិថុនា​ឆ្នាំ​២០១៤​នេះ​ដើម្បី​ចំណាត់ការ​ទៅតាម​និតិ​វិធី​បន្ត ៕ ​ដោយ លោក ខេង ខេមរា –>Image2 Image1