កម្មវិធី ចែកសាច់គោនៅខេត្តកំពតក្នុងឱកាសពិធីបុណ្យរ៉យ៉ាល់ហាជ្ជីសាសនាឥស្លាម ជូនដល់ប្រជាពលរដ្ឋសាសនឹកខ្មែរឥស្លាម មកខេត្តគោលដៅចំនួន៥៖

0

ខេត្តកំពត  នៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹឈូ ខេត្តកំពត កាលពីព្រឹកថ្ងៃ​ទី០២ខែកញ្ញា​ឆ្នាំ ២០១៧។​
អង្គ​ការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជាក្រោមជំនួយសហការឧបត្ថម្ភរបស់​អង្គការមូលនិធិទួរគីឌីយ៉ានេត នៃប្រទេសទួរគី ។​ បានធ្វើកម្មវិធី ចែកសាច់គោ(គួរបាន)ក្នុងឱកាសពិធីបុណ្យរ៉យ៉ាល់ហាជ្ជីនៃសាសនាឥស្លាមដើម្បី ជូនដល់ប្រជាពលរដ្ឋសាសនឹកខ្មែរឥស្លាម នៅក្នុងខេត្តគោលដៅចំនួន៥ ដែលមានគោសរុបចំនួន១០០ក្បាល ក្នុងនោះគោដែលត្រូវធ្វើការបែងចែក៖ មានសម្រាប់ខេត្តកំពត​ចំនួន៧៥ក្បាល កោះកុង ១២ក្បាល កំពង់ស្ពឺ​២ក្បាល ព្រះសីហនុ​៦ក្បាលនិងខេត្តកែប​៦ក្បាល។ ដោយឡែក នៅក្នុងភូមិកំពង់កែស ឃុំត្រពាំងសង្កែស្រុកទឹកឈូខេត្តកំពតក៏ត្រូវទទួលបានគោចំនួន៩ក្បាលដោយ បែងចែកសម្រាប់ប្រជាពលរដ្ឋចំនួន៤០០គ្រួសារផងដែរ។​
មានមតិសំណេះសំណាលឯ.ឧលី សារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានមូលនិធិអភិវឌ្ឍមុស្លីមកម្ពុជាខេត្តកំពតនិងលោកជំទាវ​កូប អារីយ៉ាស់ រដ្ឋលេខាធិការក្រសួងកិច្ចការនារីតំណាង​ឯកឧត្តម ឧស្ម័ន ហាស្សាន់ប្រធានមូលនិធិអភិវឌ្ឍមុស្លីមកម្ពុជា​។ បានរំលឹកអោយដឹងថា៖ ការ​បែងចែកសាច់គោជូនដល់ប្រជាពលរដ្ឋក្រីក្រក្នុងពិធីបុណ្យហាជ្ជ គឺជាអំពើកុសលដ៏ប្រពៃនៅក្នុងពិធីបុណ្យមួយនេះសម្រាប់អ្នកដែលមានធនធាន។ ជាមួយគ្នានោះដែរឯ.ឧ​លី សារី និង​លោកជំទាវកូប អារីយ៉ាស់ ក៏បានសំដែងការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលតែងតែបានយកចិត្តទុកដាក់សម្រួលបង្កភាពងាយស្រួលដល់ប្រជាជាតិ​របស់ខ្លួនក្នុងការគោរពជំនឿ និងសាសនារៀងៗខ្លួន។ ក្នុងឱកាសនោះដែរ ឯ.ឧ​លី សារី និងលោកជំទាវ កូប អារីយ៉ាស់ក៏បានថ្លែងអំណរអរគុណ ដល់បណ្ដាសប្បុរសជនអន្តរជាតិ ពិសេសអង្គការមូលនិធិតទួរគីឌីយ៉ានេតនៃប្រទេសទួរគី ដែលតែងតែសហការរាល់សកម្មភាព​មនុស្សធម៌នានា ជាមួយអង្គការមូលនិធិអភិវឌ្ឍមុស្លីមកម្ពុជា​ដើម្បីចូលរួមចំណែកលើកស្ទួយជីវភាពនិងការ កាត់បន្ថយភាពក្រីក្រនៅកម្ពុជាក្នុងនោះក៏សម្រាប់នៅខេត្តកំពតផងដែរ។​