បញ្ជាការដ្ឋានតំបន់ប្រតិបត្តិសឹករងកំពង់ធំ កោះប្រជុំនាយទាហានដើម្បីផ្សព្វផ្សាយសេចក្តីថ្លែងការ របស់រាជរដ្ឋាភិបាល ស្តីពីទោសនៃការចាប់ខ្លួនលោក គឹម សុខា

0

កំពង់ធំៈ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ កោះប្រជុំនាយទាហាន ដើម្បីផ្សព្វផ្សាយសេចក្ដី​ថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល​ ចុះ​ថ្ងៃ​ទី​០៣ខែកញ្ញា​ ឆ្នាំ​២០១៧​ ស្តីពី​ការចាប់​ខ្លួន​ លោក​កឹម​ សុខា​ ក្នុង​ការ​ប្រព្រឹត្តិ​បទ​ល្មើស​ជាក់​ស្ដែង​ ឃុបឃិត​ជាមួយ​ជនបរទេស​ជា​សម្ងាត់​ និង​ចារកម្ម​ ដែល​ប៉ះពាល់​ដល់​សន្តិសុខ​នៃរដ្ឋ​ ដែល​ជា​អំពើ​ក្បត់ជាតិ។

​ ពីធីនេះត្រូវបានធ្វើឡើងនៅ ព្រឹក ថ្ងៃ​ទី​០៣ខែកញ្ញា​ ឆ្នាំ​២០១៧​ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនី​យ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការណ៍សឹករងកំពង់ធំនៅសាលប្រជុំបញ្ជាការដ្ឋានតំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ បាន​កោះ​ប្រជុំ​នាយទាហាន​ នាយទាហាន​រង​ ដែល​ជា​ថ្នាក់​ដឹកនាំ​តាម​លំដាប់​ថ្នាក់​ ដើម្បី​ផ្សព្វផ្សាយឲ្យបានជ្រាបតាមបណ្តាកងឯកភាព ត្រៀមខ្លួនជាស្រេច ប្រឆាំងដាច់ខាតចំពោះ ជនណាមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

​នៅល្ងាច​ថ្ងៃដដែល ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានបន្តដំណើរចុះត្រួតពិនិត្យ កម្លាំងត្រៀមបម្រុងអន្តរាគមន៍​ របស់​អង្គភាព​វរសេនាតូចថ្មើរជើងលេខ១​ នៃតំបន់សឹករងកំពង់ធំ​ និង​ផ្សព្វផ្សាយ​សេចក្តី​ថ្លែង​ការណ៍​របស់​រាជរដ្ឋាភិបាល​ ស្តីពី​ការចាប់​ខ្លួន​ ឈ្មោះ​ កឹម​ សុខា​  ដែលមាន​បំណង​ផ្តួល​រំលំរាជរដ្ឋភិបាលស្របច្បាប់​ ដែលជាអំពើ​ក្បត់ជាតិ​ ក្នុង​ឱកាស​ចុះត្រួតពិនិត្យកម្លាំងនេះ ​ ឯកឧត្តម​ សុខលូ​ អភិបាលខេត្តកំពង់ធំ ​និងជាប្រធានគណបញ្ជាការឯកភាព​រដ្ឋបាលខេត្ត បាន​ឧបត្ថម្ភ​ នូវ​អង្ករ​ចំនួន​២៥០គីឡូ​ក្រាម​ មីយើង​ចំនួន​ ២០​ កេស​ ​សម្រាប់ជូនដល់កងកម្លាំងវេសេនាតូចថ្មើរជើងលេខ១។

កងកម្លាំងទាំងអស់ បានប្តេជ្ញាថា យើង​ខ្ញុំ​ទាំងអស់គ្នា​ជានាយទាហាន​នាយទាហានរង​និងពលទាហានទាំងអស់ចំណុះឲ្យបញ្ជាកាដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ នៃយោធភូមិភាគទី​៤​ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង​ នូវចំណាត់ការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការចាប់​ខ្លួន​លោក​កឹម​ សុខា​  និងសូម​ឲ្យ​តុលា​ការ​​មេត្តា​អនុវត្តន៍​តាម​និតិវីធី ផ្តន្ទា​ទោស​តាម​ច្បាប់​ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​យើង​មាន​សន្តិភាព​ និង​បន្ត​ដំណើរ​ការ​អភិវឌ្ឍន៍​។

មហាជនជាច្រើននាក់ បានហួសចិត្តនឹងសំដីរបស់ លោក គឹម សុខា ដែលបានលើកឡើងថា លោក​ខំតស៊ូអស់​រយះពេល២០ឆ្នាំហើយដើម្បីប្រឆាំងនិងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំ​ដោយ​សម្តេចតេជោ  ហ៊ុន សែន ដែលវាផ្ទុយពីការខិតខំរបស់សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន ដែល​បានខំតស៊ូជិត៤០ឆ្នាំ តាំពីបាតដៃទទេ ដើម្បីទាមទារសន្តិភាព និងការអភិវឌ្ឍន៍​ប្រទេសជាតិឲ្យ​មានភាពរីក​​ចម្រើន និងប្រជា​ពលរដ្ឋមានសុខសុវត្តិភាព រហតមកដល់ពេលនេះ ។ដោយ  ប៊ុន  រដ្ឋា