នគរបាល​ក្រុង​សៀមរាប​ធ្វើការ​បង្ក្រាបបាន​ជនសង្ស័យ​ម្នាក់​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ឆបោក​

0

​ ​សៀមរាប : ជនសង្ស័យ​ភេទ​ប្រុស​ម្នាក់នេះ​មានឈ្មោះ ចក់ វ​ណ្ណះ អាយុ ២២ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ជាមួយ​មិត្ត​ភ័ក្ត្រ​ក្នុងភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​និង​ខេត្តសៀមរាប ។ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ក្រុង​សៀមរាប​ចាប់​ឃាត់ខ្លួន​យកមក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ដើម្បី​ធ្វើការ​សួរនាំ​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ឆបោក ។

លោក​អនុសេនីយ៍ឯក នួន ស័​ក្កិ​ចំរើន​រិ​ទ្ធ អធិការរង​នគរបាល​ក្រុង​សៀមរាប​ទទួលបន្ទុក​ព្រហ្ម​ទ័​ណ្ឌ​បាន​ឲ្យ​អ្នកយក​ព័​ត៍​មាន​យើង​ដឹងថា​ដោយ​ទទួលបាន​ការណែនាំ​ឲ្យ​ដឹកនាំ​កម្លាំង​ក្នុង​អង្គ​ភាពចុះ​ប្រតិបត្តិ​ការណ៍​ធ្វើការ​តាមដាន​ស្រាវ ជ្រាវ​និង​ឈានដល់​ការ​បង្ក្រាបបាន​ចំពោះ​ជនសង្ស័យ​ម្នាក់នេះ​ពី​សំណាក់​លោក​វរសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង អធិការនគរបាល ក្រុង​

សៀមរាប និង អនុវត្តតាម​ការយក​ចិត្ត​ទុកដាក់​ខ្ពស់​ជាប្រចាំ​ពី​សំណាក់​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​ក៏ដូចជា ដើម្បី​ធ្វើ​ឲ្យ​ការ អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថ្វេ​រដង​ផង​នោះ ។

ទើប​ជាក់ស្តែង​ជនសង្ស័យ​នេះ​បន្ទាប់ពី​សមត្ថកិច្ច​បាន​ទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ជា ប្រធាន​ភ្នាក់ងារឥនទាន ធនាគារ អេស៊ីលីដា សាខា​ខេត្តកំពង់ធំ ថា​មាន​ជនសង្ស័យ​ម្នាក់​រស់នៅក្នុង​ក្រុង​សៀមរាប​នេះ​បាន​ទូរស័ព្ទ​មក​ប្រាប់​ជនរងគ្រោះ​កាលពី​ថ្ងៃទី​១១​ខែមិថុនា​ឆ្នាំ​២០១៤​នេះ​ថា​ជនរងគ្រោះ​បានឈ្នះ​រង្វាន់​ចំនួន​១​ម៉ឺន​ដុល្លា​សហរដ្ឋអាមេរិក​ពី​ក្រុមហ៊ុន​cellcard ដោយ​ជនសង្ស័យ​បាន​និយាយ​ទូរស័ព្ទ​បន្ត​ជាមួយនិង​ជនរងគ្រោះ​ដោយ​តំរូវ​ឲ្យ​ជន​រង​ដាក់​លុយ​ចំនួន​៣០​ដុល្លា​តាមរយះ​វី​ង​ជាមុនសិន​ដើម្បី​គេ​យកទៅ​រត់ការ ។​

លោក​អនុសេនីយ៍ឯក នួន ស័​ក្កិ​ចំរើន​រិ​ទ្ធ បាន​បន្ត​ឲ្យ​ដឹង​ទៀតថា នៅពេលដែល​ជនរងគ្រោះ​បានលឺ​ដូច​ច្នេះ​ជនរងគ្រោះ​ក៏មាន​ការសង្ស័យ​និង​បាន​និយាយ​ទៅកាន់​ជនសង្ស័យ​នេះ​ថា​គាត់​និង​ដាក់​លុយ​តាម​ធនាគារ អេស៊ីលីដា សាខា​ខេត្តសៀមរាប​នៅត្រង់ចំណុច ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​និង​ខេត្តសៀមរាប​វិញ ។

លុះដល់​ព្រឹក​ថ្ងៃទី​១២​ខែមិថុនា​ឆ្នាំ​២០១៤​ជនសង្ស័យ​ក៏បាន​កាន់​ទូរស័ព្ទ​ដែល​គេ​បាន​ទំនាក់ទំនង​ជាមួយនិង​ជនរងគ្រោះ​ដែលជា​ប្រធាន​ភ្នាក់ងារឥនទាន ធនាគារ អេស៊ីលីដា សាខា​ខេត្តកំពង់ធំ​ចូលទៅ​បើក​លុយ​ក៏​ត្រូវបាន​បុគ្គលិក​នៅក្នុង​ធនាគារ អេស៊ីលីដា សាខា​ខេត្តសៀមរាប​ទំនាក់ទំនង​មកកាន់​កម្លាំង​សមត្ថកិច្ច​ទើប​ចាប់ខ្លួនបាន​តែម្តង​ដោយ​សមត្ថកិច្ច​បានបញ្ជាក់​

ថា​បន្ទាប់ពី​សមត្ថកិច្ច​ធ្វើ​ការចាប់​ឃាត់ខ្លួន​និង​បានធ្វើ​ការសួរនាំ​ចំពោះ​ជនសង្ស័យ​នេះ​ជាប់​ពាក់ព័ន្ធ​និង​ករណី​ខាងលើ​ហើយ​នោះ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​គេ​ពិតជា​បាន​ប្រព្រឹត្ត​នូវ​ករណី​ទាំងអស់​ខាងលើ​ពិត​ប្រក​ដ​មែន ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ក្រុង​សៀមរាប​ចំណាត់ការ​ទៅតាម​និតិ​វិធី​ជា​បន្ត ៕ ដោយ លោក ខេង ខេមរា​image-0f2a1bfa3215cf96dc020f35eb8c6783de273ac68b9ec3b79348c98ce95145f7-V