រថយន្តឡង់គ្រីស័រកែច្នៃមួយគ្រឿងដឹកឈេីប្រណិតគេសង្ស័យថា ជាមន្ត្រីនគរបាល

0

ខេត្ដរតនគិរី៖ ឈ្មោះ ចាន់ ស៉ីថុលដែលជាមេការរបស់មេឈ្មួញនិងជាអ្នកមានអំណាច ខាងដឹកជញ្ជូនឈេីប្រណិតឆ្លងដែន ប្រចាំស្រុកអណ្ដូងមាស កំពង់តែសប្បាយចិត្តក្នុងការរត់ការដឹកជញ្ជូនឈេីប្រណិត ចេញពីដែនព្រៃអភិរ័ក្ស យកទៅលក់នៅប្រទេសវៀតណាម ដោយសេរីទាំងថ្ងៃទាំងយប់ ដោយគ្មានញញេីតនិងមន្ត្រីសមត្ថកិច្ចជំនាញបន្តិចណាសោះឡេីយ មិនដឹងជាលោក ថុល រូបនេះ មានថៅកែដែល មានឋានៈអំណាចប៉ុណ្ណានោះទេ? បានជាអាចឲ្យលោកថុល ដឹកជញ្ជូនឈេីប្រណិត ចេញពីស្រុកអណ្ដូងមាស ចូលទៅកាន់ប្រទេសវៀតណាម តាមច្រករបៀងផ្សេងៗបាន ដោយគ្មានការរំខានពីសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចនៅក្នុងស្រុកអណ្ដូងមាសនេះបន្តិចសោះ។

ជាក់ស្ដែងនៅរសៀលថ្ងៃទី៣ ខែកញ្ញាឆ្នាំ២០១៧នេះ លោក ចាន់ ស៉ីថុល រូបនេះ បានដឹកឈេីប្រណិតពេញរថយន្ដឡង់គ្រីស័រកែច្នៃមួយគ្រឿងក្បាលពណ៌ខ្មៅ ពាក់ស្លាកលេខ ង8905 ភព.2 ហេីយមកឈប់កណ្ដាលផ្លូវ ស្ថិតក្នុងចំណុចឃុំ តាលាវ ស្រុកអណ្តូងមាស ដោយមិនខ្វល់ និងគ្មានសមត្ថកិច្ច ណាហ៊ានមកបង្ក្រាបនោះឡេីយ។

ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើបានប្រាប់ឲ្យដឹងថា ជារៀងរាល់ថ្ងៃពួកគាត់ឃេីញរថយន្តខាងលើនេះដឹកជញ្ជូនឈេីប្រណិតមិនដែលខាន១ថ្ងៃឡើយ ហេីយបេីកបរលឿនៗទៀតផង ធ្វេីឲ្យពួកគាត់មានការព្រួយបារម្មណ៍ពីសុវត្ថភាពរបស់កូនចៅពួកគាត់ខ្លាំងណាស់ តែបេីគាត់ចង់ឈប់វិញគឺគាត់បេីកបរមកឈប់កណ្ដាលផ្លូវតែម្ដង ហេីយមិនដែលឃេីញមានសមត្ថកិច្ចមកបង្ក្រាបម្ដងណាឡើយ គេសង្ស័យថា សមត្ថកិច្ចទាំងនោះបានឃុបឃិតជាមួយឈ្មួញដឹកឈើប្រណិត។

ពួកគាត់បានបន្តទៀតថា ពួកគាត់សូមសុំណូមពរដល់លោក មេបញ្ជាការកងរាជអាវុធហត្ថ ខេត្ដរតនគិរី និងលោកនាយឧត្តមសេនីយ៍ សៅសុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេត្ដា បង្ក្រាបរថយន្តដឹកឈេីទាំងនោះផង ជាពិសេស សូមលោក ស្នងការដ្ឋាននគរបាលខេត្ដរតនគិរី មេត្ដាចាត់វិធានការទៅលេីបុគ្គលខឹលខូចដែលយក មួករីអាវនគរបាលជាតិ ដាក់ក្នុងរថយន្តដេីម្បីធ្វេីជាអំណាចក្នុងការដឹកជញ្ជូនឈេីប្រណិតខុសច្បាប់ឆ្លងដែនទៅប្រទេសវៀតណាម ព្រោះវាធ្វេីឲ្យប៉ះពាល់ដល់អង្គភាព និងប៉ះពាល់ដល់សមត្ថកិច្ចល្អៗត្រឹមត្រូវ។
សូមរំលឹកផងដែរថា លោក ថង សាវុន អភិបាលខេត្តរតនគិរីបានមានប្រសាសន៍នៅក្នុងសាលាខេត្តអង្គប្រជុំមួយកន្លងទៅនេះថា មន្ត្រីនគរបាលមួយចំនួនតូចត្រូវដកខ្លួនចេញពីបទល្មើសព្រៃឈើជាបន្ទាន់។

ជុំវិញការចោទប្រកាន់ខាងលើនេះលោក ចាន់ ស៉ីថុល ភ្នាក់ងារសារព័ត៌មាន ខេមរា មិនអាចសុំការបំភ្លឺបានទេដោយពុំមានលេខទូរស័ព្ទទំនាក់ទំនង៕ដោយ: យក្ខឡោម