ខេត្តសៀមរាប៖កម្លាំងប៉ុស្តិនគរបាលរដ្ឋបាលឃុំត្រពាំងធចំណុះអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងសហការណ៍់ជាមួយកម្លាំងប្រជាការពារ បានចុះទៅបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅត្រង់ទំនប់៧៨ កាលពីវេលាម៉ោង៤h០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៤ខែ កញ្ញាឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
តាមប្រភពពីមន្ត្រីនគរបាលប៉ុស្តិ៍ ត្រពាំងធំ បានប្រាប់ឱ្យដឹងថា ដោយមានការចូលរួមពីកម្លាំងប្រជាពលរដ្ឋ និង ប្រជាការពារភូមិ ទើបកម្លាំងជំនាញបានឈានដល់ធ្វើការបង្ក្រាបបានបទល្មើសនេសាទខុសច្បាប់។ប្រភពបានបន្តថា វត្ថុតាងដែលត្រូវបានដកហូតរួមមាន៖ អ៊ុយស្បៃមុងចំនួន៩ក្បាល ស្បៃមុង៤០០ម៉ែត្រ ចំរឹង១០០ដើម និង បានដុត និង កាប់បំផ្លាញចោលនៅនិងកន្លែង ព្រមទាំងបាន ព្រលែងកូនត្រីចំនួន៥០kg ចូលក្នុងបឹងទន្លេសាបវិញផងដែរ៕
ដោយ ច័ន្ទ រស្មី