ទីក្រុងជាច្រើនបើទោះជារំលងអាធ្រាត្រ ឬក៏ស្រាងៗទៀបភ្លឺ ក៏នៅតែមានមនុស្ស កកកុញដូចជាពេលថ្ងៃអីចឹងដែរ ទាំង នោះហើយ ទើបគេឱ្យរហ័សនាមថា ជា ទីក្រុងមិនចេះដេក មិនចេះស្ងប់ស្ងាត់ ។ ក្នុងចំណោមទីក្រុងនោះ មានទីក្រុងញ៉ូវ យ៉ក ជាកន្លែងរំជើបរំជួលមមាញឹកបំផុត លើពិភពលោក បន្ទាប់មកគឺទូីក្រុង ឡុងដ៍ ទីក្រុងសៀងហៃ ទីក្រុងតូក្យូ….។
នៅពេលដែលបានទស្សនាចរឬបំពេញ បេសកកម្ម សូមកុំភ្លេចចូលទៅកាន់ទី ក្រុងញ៉ូវយ៉កដែលជាទីក្រុងមានសេវាកម្ម នានាថ្លៃបំផុតលើពិភពលោក ប៉ុន្ដែក៏ មានជម្រើសសមរម្យសម្រាប់អ្នកដែល មានចំណូលមធ្យមផងដែរ ។ សណ្ឋាគារ នៅទីក្រុងញ៉ូវយ៉កមានតម្លៃ២៥០-៣៥០ ដុល្លារ មានអាហារពេលព្រឹកនោះគ្រាន់ តែជាសណ្ឋាគារកម្រិតមធ្យមប៉ុណ្ណោះ ចំណែកសណ្ឋាគារទំនើបជាងនេះមាន តម្លៃដល់ទៅជាង៥០០ដុល្លារ ។
ពលរដ្ឋនៅក្នុងក្រុងញ៉ូវយ៉កហាក់បីដូច ជាមិនចេះដេកនៅពេលយប់នោះឡើយ បើទោះយប់ជ្រៅប៉ុនណា ក៏នៅតែមាន មនុស្សចេញចូលកកកុញផងដែរ ដូចជា ពេលថ្ងៃអីចឹង ។ ចំណែកនៅទីក្រុងតូក្យូ នៅវេលាម៉ោង ១រំលងអាធ្រាត្រទៅហើយ ប៉ុន្ដែរថយន្ដ កកស្ទះដូចជានៅពេលមមាញឹកដូចនៅ ពេលថ្ងៃអីចឹងដែរ។
ពលរដ្ឋធ្វើដំណើរទៅ កម្សាន្ដលេងសប្បាយមិនខ្វល់ថាអាធ្រាត្រ យប់ជ្រៅប៉ុនណានោះឡើយ ។ ដោយឡែកនៅទីក្រុងឡុងដ៍ប្រទេស អង់គ្លេសឯណេះវិញ នៅវេលាម៉ោង១១ យប់ នៅតាមបណ្ដាស្ថានីយរថភ្លើង រថយន្ដក្រុង មានអ្នកធ្វើដំណើរពាសពេញ ដូចពេលថ្ងៃ ។
មានតែពេលយប់ប៉ុណ្ណោះ ទើបពលរដ្ឋទាំងនោះ មានពេលវេលា គ្រប់គ្រាន់ដែលអាចទៅកម្សាន្ដលេងនៅ គ្រប់ទិសទី ។ ពេលវេលាដែលមមាញឹក ទាំងនោះ គឺនៅយប់ថ្ងៃសុក្រ-សៅរ៍ទើប ពលរដ្ឋមានឱកាសសម្រាកពីការងារ ចុងសបា្ដហ៍ ពួកគាត់សប្បាយលេងរហូត ទល់ភ្លឺ ។ សូម្បីតែដល់វេលាម៉ោង៤ ទៀបភ្លឺ ក៏នៅតែមានមនុស្សពាសពេញ តាមដងផ្លូវ ។
នៅទីក្រុងមិចស៊ីកូ ក្រុមអ្នករត់តាក់ ស៊ី មមាញឹកជាងគេបំផុតគឺនៅវេលា ម៉ោង៣ទៀបភ្លឺ ដោយពេលនោះអ្នកធ្វើ ដំណើរកម្សាន្ដខ្លះក៏វិលត្រឡប់ទៅផ្ទះ ខ្លះ ក៏បន្ដកម្សាន្ដ ។ ចំណែកនៅទីក្រុងម៉ែល ប៊ើន ប្រទេសអូស្ដ្រាលី ទោះម៉ោង២ រំលងអាធ្រាត្រហើយក្ដី ប៉ុន្ដែភ្លើងនៅភ្លឺ ចិញ្ចែញធ្វើឱ្យអ្នកកម្សាន្ដលេងនៅទីនោះ ភ្លេចខ្លួនថាយប់ជ្រៅណាស់ទៅហើយ ។
នៅទីក្រុងសៀងហៃប្រទេសចិនជាទី ក្រុងសប្បាយជាងគេបំផុតនៅប្រទេស ចិន ទោះបីម៉ោង៣ទៀបភ្លឺក្ដី ក៏នៅតែ មានអ្នកធ្វើដំណើរជាច្រើនទៅកម្សាន្ដ លេងនៅតាមទីតាំងនានាដែលមាន សេវាកម្ម២៤លើ២៤ម៉ោង ។ ក្រៅពីនេះនៅមានទីក្រុងជាងច្រើន ដែលមានកម្មវិធីកម្សាន្ដទាក់ទាញមនុស្ស ឱ្យមកសប្បាយរហូតទល់ភ្លឺ ដូចជាទីក្រុង ដែលបានរៀបរាប់ខាងលើ ត្រូវបានអ្នក កម្សាន្ដនៅទីនោះថា ជាទីក្រុងមានពល រដ្ឋមិនចេះដេកនៅពេលយប់.