បន្ទាយមានជ័យ : ប្រជាពលរដ្ឋងាយរងគ្រោះចំនួន២៧៣គ្រួសារ បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជាថ្នាក់កណ្តាល ប្រារព្ធនៅសាលាបឋមសិក្សាសូភី នាក្រុងនេះ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧។
ឯកឧត្ដម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងលោក អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ បាននិយាយថា : កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធាន លោកតែងតែយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ដោយលោកតែងបរិចាគថវិការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលទីទ័លក្រ ជួយការលំបាក និងទទួលរងគ្រោះធម្មជាតិជាដើម ។
ឯកឧត្ដមនិយាយបន្ថែមថា: ជាពិសេសសម្តចតែងផ្តល់អំណោយមនុស្សធម៍ជាបន្តបន្ទាប់ដល់សាខាកាកបាទក្រហមនិងពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ។
ជាក់ស្តែងថ្ងៃនេះកាកបាទក្រហមកម្ពុជា តាមរយៈលោក អ៊ុយ សំអាត បាននាំយកអំណោយ ចែកជូនគ្រួសារងាយរងគ្រោះចំនួន ២៧៣គ្រួសារមកពីសង្កាត់ចំនួន៧របស់ក្រុងសិរីសោភ័ណ ដោយក្នុងនោះសុទ្ធតែជាគ្រួសារទីទ័លក្រ មានជំងឺអេដស៍ ចាស់ជរា កុមារកំព្រា ជនពិការ ជំងឺរាំរ៉ៃដោយមួយគ្រួសារទទួលបាន អង្ក៣០គីឡូក្រាម មី១កេះ ត្រីខ១០កំប៉ុង ឃីត១ និងថវិកាមួយចំនួន ។ 
ឯកឧត្ដម បានធ្វើផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ១-សូមយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អប្រសើរ ដោយសម្អាតបរិស្ថានជុំវិញផ្ទះ ពិសារទឹកឆ្អិន ទម្លាប់ឱ្យកូនគេងក្នុងមុងជានិច្ចបង្កាមូសខ្លាខាំ។២- ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលបើកបរ កុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានជាប់លាប់។៣- សូមជៀសវាងការប្រើប្រាស់គ្រឿងញៀន និងចូលរួមទប់ស្កាត់ការចរាចរណ៍ និងប្រើប្រាស់គ្រឿងញៀន ។
៤- ត្រូវចេះស្រឡាញ់រាប់អានគ្នា ចេះជួយទុក្ខធុរៈគ្នា និងជៀសវាងការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ និងសហគមន៍។
ឯកឧត្ដមវេជ្ជ. អ៊ុយ សំអាត នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ជំនួសមុខសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រា៉នី ហ៊ុនសែន លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យនិងជាប្រធានកិត្តិយសសាខាគណកម្មាធិការសាខាកាកបាទក្រហមខេត្ត លោក លី សារី អភិបាលរងខេត្តមិងជាប្រធានគណៈកម្មាធិការសាខានិងអ្នកពាក់ព័ន្ធ៕ដោយ:ឃិន គន្ធា




































