​សូមទស្សនា VDEO ពលរដ្ឋ​ហុងកុង​ផ្ទុះ​កំហឹង​ដោយ​ការ គំរាមកំហែង​ពី​ចិន​

0

​ក្រុម​អ្នកគាំទ្រ​ប្រជាធិបតេយ្យ​នៅ ហុងកុង​បង្ហាញ​ការខឹង​សម្បា​យ៉ាងខ្លាំង ចំពោះ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ដែល បានប្រកាស​សៀវភៅ​ស​ដោយ​បញ្ជាក់ ពី​សិទ្ធិ​គ្រប់គ្រង​ទាំងស្រុង​របស់​រដ្ឋាភិបាល ក្រុង​ប៉េកាំង​ទៅលើ​កោះ​ហុងកុង​ទាំង មូល ។ ការប្រកាស​របស់​ចិន​កើតឡើង ក្រោយពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ដែល​ពល រដ្ឋ​ហុងកុង​មួយ​សែន​នាក់​នាំ​ដង្ហែ​ក្បួន បាតុកម្ម​ទាមទារ​សិទ្ធិ​ធ្វើជា​ម្ចាស់​សម្រេច វាសនា​ខ្លួន​ដោយ​ខ្លួនឯង ។​

​សៀវភៅ​ស​របស់​រដ្ឋាភិបាល​ទីក្រុង ប៉េកាំង​ដែលមាន​១៤៥០០​អក្សរ ដោយ ក្នុងនោះ​បញ្ជាក់ថា ហុងកុង​គ្មាន​សិទ្ធិ​ធ្វើ ជា​ម្ចាស់ ហើយ​ត្រូវតែ​ទទួល​ការឃ្លាំមើល ពី​ទីក្រុង​ប៉េកាំង ។ សៀវភៅ​ស​នោះបាន ចំពេល​ដែលមាន​កិច្ចពិភាក្សា​រវាង​ពល រដ្ឋ​នៅ​កោះ​ហុង​ដែលជា​អតីត​អាណា និគម​ន៍​របស់​អង់គ្លេស​ពី​ការកែទម្រង់ ប្រព័ន្ធ​បោះឆ្នោត​ប្រជាធិបតេយ្យ ជ្រើស រើស​មេដឹកនាំ​ដែល​ខ្លួន​ស្រឡាញ់​គាំទ្រ គ្រប់គ្រង​តំបន់​ស្វយ័ត​នេះ​។ ​

នៅក្នុង​សៀវភៅ​ស​បានបញ្ជាក់​យ៉ាង ច្បាស់​ថា កម្រិត​នៃ​ការធ្វើជា​ម្ចាស់ របស់​ពលរដ្ឋ​ហុងកុង​មិនមែនជា​សិទ្ធិ សម្រេច​បញ្ហា​ធំៗ សិទ្ធិ​ធ្វើជា​ម្ចាស់ខ្លួន ឯង គ្រាន់តែ​គ្រប់គ្រង​បាន​នូវ​បញ្ហា តូចៗ​ក្នុង​តំបន់​តែប៉ុណ្ណោះ ។​ ​ប្រព័ន្ធ​នយោបាយ​នៅ​ហុងកុង​ត្រូវ បាន​ធានា​តាមច្បាប់​ប្រទេសមួយ​របប ពីរ ចំណុច​ទាំងនោះ​ដែល​ធ្វើឱ្យ​ហុងកុង ទទួលបាន​សិទ្ធិ​សិរី​ភាព ប្រជាធិបតេយ្យ ជាង​ពលរដ្ឋ​ដែល​រស់នៅ​ចិនដីគោក ។

ហុងកុង​ក៏​ទទួលបាន​សិទ្ធិ​អភិវឌ្ឍន៍​ទៅជា ទីក្រុង​សេរី ប៉ុន្ដែ​ស្ថិតនៅ​ក្នុងសង្គម និយម​របស់​ចិន ។​ ​ក្រោយពេល​សៀវភៅ​ស​បានប្រកាស ជា​ផ្លូវការ ពលរដ្ឋ​ហុងកុង​បានបង្ហាញ ការខឹង​សម្បា​យ៉ាងខ្លាំង ។ ពលរដ្ឋ​ហុង កុង​បាន​ប្រមូលផ្ដុំ​ធ្វើបាតុកម្ម​នៅមុខ ការិយាល័យ​តំណាង​រដ្ឋាភិបាល​ទីក្រុង ប៉េកាំង​នៅ​កោះ​ហុងកុង ។ ក្រុមបាតុករ បាន​ដុត​សៀវភៅ​ស​មួយ​ក្បាល​របស់​ចិន ថែម​ទៀតផង ។ ​

តំណាងរាស្ដ្រ​គាំទ្រ​ប្រជាធិបតេយ្យ នៅ​ហុងកុង លោក​លី ឈុ​ក​យាន់ បាន បញ្ជាក់ថា ទាំងនោះ​ជាការ​ជ្រៀតជ្រែក ពេញទំហឹង​មកលើ​សិទ្ធិ​សិរី​ភាព​របស់ ពលរដ្ឋ​នៅ​ហុងកុង ។ ទន្ទឹមនឹងនោះ លោក​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ទីក្រុង ប៉េកាំង​ដកហូត​សៀវភៅ​ស​នោះ​វិញ ។

​ពលរដ្ឋ​ហុងកុង​មិន​ចង់ឱ្យ​រដ្ឋាភិបាល ចិនដីគោក​ជ្រៀត​ជ្រែកចូល​បញ្ហា​ន​យោ បាយ​ផ្ទៃក្នុង​កោះ​នេះឡើយ ដោយ​ទុកឱ្យ ហុងកុង​ស្ថិតក្នុង​សេរីភាព សម្រេច វាសនា​ខ្លួន​ដោយ​ខ្លួនឯង ពោលគឺ​ជ្រើស រើស​មេដឹកនាំ​ប្រកបដោយ​ប្រជា​ធិ​ប តេ​យ្យ មិនមែនជា​បេក្ខភាព​ដែល​ចិន​ដី គោក​ជ្រើសរើស​ឱ្យមក​ដឹកនាំ​នៅទីនេះ ឡើយ