ប្រជាពលរដ្ឋ ពីរឃុំបានដាំកូនឈើ នៅក្នុង តំបន់អភិរក្ស អាស្រមព្រៃធុដុង្ត ព្រះនិព្វាន

0

សៀមរាប៖ តំបន់អភិរក្ស អាស្រមព្រៃធុដុង្ត ព្រះនិព្វាន ស្ថិតនៅភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានផ្ទៃដី ទំហំ ពីរ

ហិតា ត្រូវបានប្រជាពលរដ្ឋ ពីរឃុំ មានអ្នគ្រួលោកគ្រូ សិស្សានុសិស្ស ព្រះតេជគុណ សង្ឃនិរោស៊ិន សេតនឹងព្រះតេជគុណសាំង អ៊ីន ដែលជាអ្នក មើលថែរក្សា នាំគ្នាដាំដើមឈើ ជាច្រើនប្រភេទ ចំនួន៦០០ដើម កាលពីព្រឹកថ្ងៃទី០៤ ខែកញ្ញាឆ្នាំ២០១៧នេះ។ លោក ចាន់ វណ្ណសុង ប្រធានអង្គការ ការពារអភិរក្ស សត្វព្រៃឈើ នឹងជលផល បានអោយដឹងថា ការដាំកូនឈើទាំងនេះ ដើម្បីចូលរួមថែរក្សា ការពារ ព្រៃឈើ ដែលនៅសល់ និងដាំកូនឈើបន្ថែម ។ លោក ចាន់ វណ្ណសុង ក្នុងនាមជាប្រធានអង្ការ លោកបានរៀបចំ ថ្នាលបណ្ណុះកូនឈើ នៅក្នុង តំបន់អភិរក្ស អាស្រមព្រៃធុដុង្ត ព្រះនិព្វាន ដើម្បីផ្តល់កូនឈើ ជូនពលរដ្ឋ។ ក្នុងនោះលោក លោក ចាន់ វណ្ណសុង ក៏បាន
ថ្លែងអំណរគុណ និងការគោរពកោតសរសើរ ដោយមោទនភាព ចំពោះការចូលរួមយ៉ាងកុះករពីសំណាក់ព្រះសង្ឃ លោកយាយលោកតា ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងយុវជនទាំងអស់ ក្នុងការដាំកូនឈើសម្រាប់ជាផល ប្រយោជន៍បរិស្ថាន ក្នុងមូលដ្ឋាន ដែលនេះ គឺជាសក្ខីភាពនៃស្មារតី ស្រឡាញ់បរិស្ថាន និងជាការជំរុញទឹកចិត្ត ដល់ពលរដ្ឋទូទៅ និងយុវជនដទៃទៀតឲ្យចូលរួមថែរក្សា ការពារបរិស្ថាន ជាមួយរាជរដ្ឋាភិបាល និងការដាំដុះកូនឈើ បន្ថែមទៀត ដើម្បីជាផលប្រយោជន៍ ដល់សហគមន៍ និងកូនចៅជំនាន់ក្រោយ ៕