ខេត្តរតនគិរី៖ យុវជនម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីជនដៃដល់កាប់ប្រហាមួយកាំបិតដាវសាំម៉ូរ៉ៃត្រូវត្រង់ចង្កេះខាងឆ្វេងហើយរត់គេចខ្លួនបាត់
ស្រមោល។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩នឹង៤០នាទីថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០១៧នេះ
នៅចំណុចចំការកៅស៊ូរបស់ឈ្មោះសាក់ សយ ស្ថិតនៅក្នុងភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ។យោងតាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តបានឲ្យ ភ្នាក់ងារសារព័ត៌មាន ខេមរា ដឹងថា ជនរងគ្រោះឈ្មោះ ការី ទិត្យ ភេទប្រុសអាយុ១៩ឆ្នាំជនជាតិទំពួន មានទីលំនៅភូមិឡាប៉ូសង្កាត់យក្ខឡោមក្រុងបានលុងខេត្តរតនគិរី មុខរបរ កសិករ បណ្តាលឲ្យរងរបួសធ្ងន់ត្រង់ចង្កេះខាងឆ្វេង។ នៅក្នុងរបាយការរបស់សមត្ថកិច្ចមូលដ្ឋានមិនបានបញ្ជាក់អំពីមូលហេតុន័យការបង្កហឹង្សាដោយចេតនាបណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ធ្ងរ។
ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបាននាំបក្ខពួករត់គេចខ្លួនបាត់តែម្តង។ក្រោយកើតហេតុសមត្ថកិច្ចចុះមកអន្តរាគមន៍ដឹកបញ្ជូនជនរងគ្រោះតាមរថយន្តសាមុយទៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីជួយសង្គ្រោះបន្ទាន់។
បច្ចុប្បន្នកម្លាំងនគរបាលប៉ុស្ត៍យក្ខឡោម សហការជាមួយកម្លាំងអធិការនគរបាលក្រុងបានលុងកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាជនដៃដល់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ដោយ: យក្ខឡោម



































