ពីមេបញ្ជាការវរះ381រហូតដល់ពលទាហ៊ានមានចំនួន7រូបបានក្លាយជាមេឈ្មួញឈើក្រញូងនៅច្រកចាក់ច្រែង

0

ខេត្ដឧត្តរមានជ័យៈប្រជាពលរដ្ឋនៅខេត្តឧត្តរមានជយ័ កំពុងភ្លូកទឹកភ្លូកដីនាំគ្នានាំគ្នាឆ្លងស្រុកខេត្តចូលទៅទឹកដីថៃកាប់ឈើក្រញូងនៅតំបន់ទឹសទី1ប្រាសាទព្រះវិហារ តាមច្រករបៀងចាក់ច្រែងក្នុងឃុំកន្ទូតស្រុកជាំក្សាន្ដខេត្តព្រះវិហារ។
ក្រុមកម្មករស៊ីឈ្នួលសំពាយឈើក្រញូងជាច្រើននាក់បានរាយការណ៍កាលពីថ្ងៃទី5និងទី6ខែកញ្ញាឆ្នាំ2017ផ្ទួនគ្នាមកថា មេឈ្មួញគាងគរពលករឆ្លងដែននិងប្រម៉ូលទិញឈើក្រញូងនៅក្នុងភូមិសាស្រ្ដខាងលើសុទ្ធសឹងតែជាយោធាដែលដែលមានអំណាច ឈរជើងនៅទីនោះ ដែលគេដឹងថាជា វរះ381នៃកងពលតូចលេខ8។
ប្រភពបានបង្ហើបបន្ដរថា នាក់ពាក់ពន្ធ និងបានទទួលផលពីចរាចរណ៍ឈើក្រញូងនៅទឹសទី01សមរភូមិមុខប្រាសាទចាក់ច្រែងមានឈ្មោះ7នាក់ ។
ទី1÷ឈ្មោះ អុល មេបញ្ជាការវរៈ381 ដោយគេសង្សយ័ថាជានាក់ចាំទទួលផលនិងបើកភ្លើងខៀវ ទី2÷ឈ្មោះ ហេង ជានាយទាហ៊ាន ជាការទូតទំនាក់ទំនងជាមួយទាហ៊ានថៃដើម្បីនាំពលករចូលកាប់ឈើក្រញូង ទី3÷ឈ្មោះ ឈឿន មេបញ្ជាការរងវរៈ381 ប្រម៉ូលទិញផ្ដាច់មុខនៅច្រកចាក់ច្រែងដែលឈរជើង។ទី4÷ឈ្មោះ រិត ជាយោធានៅវរៈ381ជាឈ្មួញធំប្រម៉ូលទិញអោយថាវកែវៀតណាម ទី5÷ហៀងជាយោធា ដែលបានប្រម៉ូលនិងគៀងគរពលកររាប់រយនាក់ឆ្លងដែនសំពាយឈើក្រញូង។ទី6÷ឈ្មោះ រឿង មានឋានៈជាអនុសេនីយ៍ទោ ប្រមូលទិញនិដាក់ពលករឆ្លងដែន ។ទី7÷ឈ្មោះដា នគបាលវរកាពារព្រំដែននិងជារងប៉ុស្ដិ៍ប្រចាំនៅច្រករបៀងចាក់ច្រែង។
ឈ្មោះទាំងអស់ខាងលើដែលបានរងការចោទនិងសង្សយ័ថាបានត្រូវរ៉ូវគ្នាទាំងមេទាំងកូនចៅប្រព្រឹត្តបទល្មើសឈើក្រញូងពេញបន្ទុកជាច្រើនឆ្នាំមកហើយ នៅតំបន់ទឹសទី01ប្រាសាទព្រះវិហារក្នុងឃុំកន្ទួតស្រុកជាំក្សាន្ដខេត្តព្រះវិហារ។ហើយក៍បានល្បីថាក្រុមនេះបានដើប្រមូលគាងគរពលករចំណាកស្រុកជាច្រើនខេត្តជាពិសេសខេត្តឧត្តរមានជយ័ អោយទៅស៊ីឈ្នួលសំពាយឈើក្រញូងអោយ។ជុំវិញករណីខាងលើលោកឧត្តមសេនីយ៍ទោលីស៊ុនមេបញ្ជាការកងពលតូចលេខ៨មិនអាចសុំការបំភ្លឺបានទេព្រោះទូសព្ទ័ចូលនិយាយស្ដាប់គ្នាមិនបាន៕ ដោយ ប៉ែននួន