ខេត្តសៀមរាបៈ កិច្ចប្រជុំត្រូវបានផ្តោតទៅលើ សុវត្តិភាពម្ហូបអាហារ និងចង្វាក់តម្លៃកសិកម្ម ដែលមានសុវត្តិភាព និងបរិស្ថាន ដែលកំពុងត្រូវបានរៀបចំឡើង ដោយសហការជាមួយឧស្សាហកម្មអាស៊ី ដែលមានការអនុវត្ត រួមជាគ្នាជាមួយ ស្ថាប័នរដ្ឋាភិបាល និងវិស័យឯកជន វិស័យសាធារណៈ នូវយុទ្ទសាស្រ្ត ផែនការសកម្មភាពមហាអនុតំបន់ទន្លេមេគង្គ ដើម្បីសិក្សាពីវិសាលភាពនៃយន្តការសម្រាប់កិច្ចសហប្រតិបត្តិការរួមគ្នាធ្វើឡើង នៅសណ្ឋាគារអប្សរាផាឡេស ស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០៧១។
កិច្ចប្រជុំត្រូវបានចូលរួមពីសំណាក់ឯកឧត្តម សាន វណ្ណទី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ រួមជាមួយលោក Jiangfeng Zhang នាយកផ្នែកបរិស្ថានធនធានធម្មជាតិ និងកសិកម្ម នៃនាយកដ្ឋានអាស៊ីអាគ្នេហ៍ នៃធានាគារអភិវឌ្ឍន៍អាស៊ី ដោយមានការចូលរួមចំនួន៣០០នាក់ មកពីចំនួន៥ប្រទេស ក្នុងនោះមាន ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋប្រជាមានិតឡាវ ភូមា ព្រះរាជាណាចក្រថៃ និងសាធារណរដ្ឋសង្គមនិយមវៀតណាម ។
កិច្ចប្រជុំមានគោលបំណងបោះជំហានឆ្ពោះទៅអនុវត្តផែនការយុទ្ធសាស្រ្តមហាអនុតំបន់មេង្គ និងផែនការ សកម្មភាពខេត្តសៀមរាបសម្រាប់ឆ្នាំ ២០១៨ និងឆ្នាំ ២០២២ ផ្តោតលើការទំនាក់ទំនង វិស័យសម្ព័ន្ឋមិត្ត ដូចជាម្ហូបអាហារ ទេសចរណ៍ ការដឹកជញ្ជូន បរិស្ថាន ការច្នៃប្រឌិតផលិតអាហារ ដែលមានគុណភាពខ្ពស់ និងសុវត្តិភាព ដោយមានការធ្វើតេស្តផលិតផលក្នុងស្រុកនិងបានផ្តួចផ្តើមរវាង WGA ធុរកិច្ចមេគង្គបង្កើនល្បឿនអាជីវកម្មកសិកម្ម ឧស្សាកហម្មឲ្យទទួលបានជោគជ័យ ទាំងសហគ្រាសខ្នាតតូច និងមធ្យម ដើម្បីពង្រីកទីផ្សារថ្មីនៅក្នុងតំបន់មេគង្គ សម្រាប់ការបង្កើនការប្រកួតប្រជែងកសិកម្ម លើកកម្ពស់ជីវភាពកសិករ និងលើកតម្កល់ការអនុវត្តកសិកម្ម ដែលមានសុវត្តិភាពនិងបរិស្ថាន ។
ក្រុមការងារក្រសួងកសិកម្ម បានរៀបចំយុទ្ធសាស្រ្ត របស់មហាអនុតំបន់មេគង្គ ដើម្បីលើកកម្ពស់ខ្សែចង្វាក់ផលិតកម្ម ដែលមានសុវត្តិភាពនឹងបរិស្ថានល្អ ក្នុងផែនយុទ្ធសាស្រ្ត GMS SEAP និងផែនការសកម្មភាពទី១ ឆ្នាំ ២០១៨ និង២០២២ ជាមួយនូវគ្រប់ភាគីពាក់ព័ន្ឋសំខាន់ៗ ក្នុងអំឡុងពេលនៃការ អភិវឌ្ឍន៍ ដើម្បីស្របគ្នានិងចំនុចសំខាន់ៗនៃមហាសេដ្ឋកិច្ច មហាអនុតំបន់មេគង្គទាំងមូល ។
ដោយ ប៊ុន រដ្ឋា