កំពង់ចាម: បុរសដែលជាជាងកាត់សក់ម្នាក់ រួមជាមួយមិត្តភ័ក្ដិម្នាក់ទៀត ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន សហការណ៍
ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមប្រធ្នោះ បានចុះធ្វើការឃាត់ខ្លួនពីបទជាប់ពាក់ព័ន្ធលើករណីគ្រឿងញៀន កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ នៅចំនុចរោងកាត់សក់មួយកន្លែងនៅក្បែរក្លោងទ្វារវត្តជីហែ ស្ថិតក្នុងភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
មន្ត្រីនគរបាលស្រុកកោះសូទិន បានប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានពត៌មានពីប្រជាពលរដ្ឋភ្លាម កម្លាំងសមត្ថកិច្ចជំនាញបានចុះឆែកឆេររោងកាត់សក់ មួយកន្លែងស្ថិតនៅក្បែរក្លោងទ្វារវត្តជីហែ ហើយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដែលកំពុងតែសម្ងំប្រើប្រាសថ្នាំញៀន។
សមត្ថកិច្ចបានបន្តថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមាន ទី១ឈ្មោះ ដេត ដា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងកាត់សក់ និងទី២ ឈ្មោះ សៅ វាសនា ភេទប្រុស អាយុ២៧ឆ្នាំ ដោយអ្នកទាំងពីរមានទីលំនៅនៅភូមិថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ សមត្ថកិច្ចបានធ្វើការដកហូតនូវវត្ថតាង ម្សៅក្រាមពណ៍សចំនួន២កញ្ចប់សង្ស័យជាសារធាតុញៀន និងឧបករណ៍សេពគ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញនៃអធិការនគរបាលស្រុកកោះសូទិន កសាងសុំណុំរឿងបញ្ចូនទៅតុលាការ ដើម្បចាត់ការបន្តទៅតាមនីតិវិធី៕





































