មេបញ្ជាការ មេបញ្ជាការរង នឹងមេបញ្ជាការកងអនុសេនាធំទាំងអស់នៅក្នុងវរះសេនាតូច លេខ382 សូមធ្វេីការបំភ្លឺជំុវិញរឿងលោកឌឿនញ៉នថាមេអង្គភាពលក់ឈ្មោះនិងដីគោលរបប!

0

ព្រះវិហារ: យេីងខ្ញុំទាំងអស់គ្នាជាមេបញ្ជាការ មេបញ្ជាការរង នឹងមេបញ្ជាការកងអនុសេនាធំទាំងអស់នៅក្នុងវរះសេនាតូច លេខ382 កងពលតូច

អន្តរាគមន៏លេខ8យើងខ្ញុំសូមឆ្លើយបំភ្លឺនិងគោរពជូនឯកឧត្តមមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និងអគ្គបញ្ជាការកងយោពលខេមរភូមិន្ទ៍ជាទីគោរពដ៏ខ្ពស់បានជ្រាបថា ចំពោះបុគ្កលឈ្មោះ ដឿន ញ៉ន បានបង្ហោះតាមទំពរ័ ហ្វេសបុក ថាមេបញ្ជាការអនុសេនាធំ មេបញ្ជាការវរះសេនាតូច បានបណ្ដេញខ្លួនចេញពីអង្គភាព នោះមិនពិតដូចសំដីបុគ្គល ដឿនញ៉ន និយាយនោះទេ ដូច្នេះយើងខ្ញុំទាំងគ្នាសូមបំភ្លឺជូនសាធារណះជន ហើយសូមលើកយកប្រវត្តិរបស់បុគ្គល ដឿនញ៉ន អោយបានជ្រាបខ្លះៗ បុគ្គលដឿនញ៉នធ្លាប់រស់នៅវរះសេនាតូចការពារព្រំដែនលេខ403 ភូមិភាគ4 មិនបានគោរពតាមបទបញ្ជារបស់មេបញ្ជាការទើបមេបញ្ជាការបណ្ដេញចេញពីអង្គភាព បាត់មុខមួយរយះ ទើបមានប្រត្តិការណ៍ជំលោះនៅព្រំដែនកម្ពុជា ថៃ បង្កើតកងពលតូចអន្តរាគមន៍លេខ8 ទើបឃើញមុខ ដឿនញ៉ន នៅក្នុងវរះសេនាតូចលេខ381 ស្រាប់តែដល់ពេលមានសភាពការណ៏នៅវាល ឥន្ទ្រីក៏បាត់មុខដឿនញ៉នតែម្ដង តែមកដល់ថ្ងៃ23ខែ02ឆ្នាំ2011ទើបឃើញមុខដឿនញ៉ន នៅវរះសេនាតូចលេខ382ទៀត មកតាមរយះមេបញ្ជាការអនុសេនាធំទី3គឺលោក ប៑ិនធីន ពេលបានមករស់នៅកងអនុសេនាធំទី3ហើយនោះបុគ្គលដឿនញ៉ន មិនបាននៅជួយបំរើការងារក្នុងអង្គភាពទេ ពិសេសគឺឆ្លងដែនរកសុីបទល្មើសខុសច្បាប់ រហូតដល់លោកបិនធីន ចូលនិវត្តន៏បុគ្គលនេះក៏បាត់មុខទៀត មកដល់ថ្ងៃទី23ខែ2ឆ្នាំ2013 ទើបលោកមេបញ្ជាការសំរេចដោះដូមុខតែម្ដង ស្រាប់តែមកដល់ពេលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ មកទល់ឥលូវមានរយះពេល៤ឆ្នាំហើយទើបលេចមុខឃើញឈ្មោះដឿន ញ៉ន មកទាមទារឈ្មោះនិងរកយុត្តិធម៌ក្នុងក្របខ័ណ្ឌរបស់កងយោធពលខេមរះភូមិន្ទ៍ តែរឿងនេះតាំងពីជំនាន់ មេបញ្ជាការមុនមកម្លេះ រហូតមកដល់អីឡូវពីជំនាន់ហើយ មិនអាចទទួលយកបុគ្គលសេរីនេះវិញបានទេ
មូលហេតុៈ ១ រកសុីបទល្មើសលែងបាន២ ដោយសារប្រាក់បៀវត្សរបស់កងយោធពលខេមរះភូមិន្ទមានកំរិតខ្ពស់ទើបបុគ្គលនេះចេញមុខមកតវ៉ារកក្របខ័ណ្ឌវិញ ដូចច្នេះយើងខ្ញុំទាំងអស់គ្នាមិនអាចទទួលយកបុគ្គលសេរីនេះបានឡើយ ៕
ពីខ្ញុំបាទឡី លន់ មេបញ្ជាការព្រមទាំងមេបញ្ជាការរងវរ:សេនាតូចលេខ៣៨២
ដោយ សួន លីណា