ប្រជាពលរដ្ឋ១៣គ្រួសារ​ ​ដែល​រងគ្រោះ​ដោយ​គ្រោះ​មហន្តរាយ​ធម្មជាតិ​​ បាន​ទទួល​អំណោយ​ពីកាកបាទក្រហម​កម្ពុជា​ នៅ​ស្រុក​កងមាស​

0

កំពង់ចាម​:​ អំណោយ​សង្គ្រោះ​បន្ទាន់​របស់​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តកំពង់ចាម​ ត្រូវ​បាន​​ចែកជូនដល់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​១៣គ្រួសារ​

ដែល​ត្រូវ​រងគ្រោះ​ដោយ​គ្រោះ​មហន្តរាយ​ធម្មជាតិ​។
ដែល​ពិធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ព្រឹក​ថ្ងៃ​ទី​០៨​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​ នៅ​សាលា​ស្រុក​កងមាស​ ខេត្ត​កំពង់ចាម​ ក្រោមអធិបតី​ភាព​ ឯកឧត្ដម​ ប៉ុង យ៉េន​ ប្រធាន​គណៈ​កម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ចាម​ និង​លោក​មឿន​ ផា​ អភិបាល​ នៃ​គណៈ​អភិបាល​ស្រុក​កងមាស ព្រមទាំង​មាន​ការ​ចូលរួម​ពី​មន្ត្រី​រាជការ​ជុំវិញ​ស្រុក​ និង​ប្រជាពលរដ្ឋ​ផង​ដែរ​។
អំណោយជាស្បៀង​អាហារ​ សំភារៈ និង​ថវិកា​មួយ​ចំនួន​ ត្រូវ​​បាន​ចែកជូនដល់ប្រជាពលរដ្ឋ​ ចំនួន១៣គ្រួសារដែលទទួលរងគ្រោះដោយខ្យល់​កន្ត្រាក់​រលំផ្ទះ របេីកដំបូល និងគ្រួសារដែលមានសមាជិកលង់ទឹកស្លាប់ ចាស់ជរា ដែលមកពីឃំុចំនួន៦​ ក្នុងស្រុកកងមាស។
បន្ទាប់​ពី​លោក មឿនផា អភិបាលស្រុុក​កងមាស​ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុក​ បានឡេីងអានរបាយការណ៏ស្វាគមរួចមក​ ឯកឧត្ដម​គណៈអធិបតីបានឡេីង​មាន​មតិ​សំណេះសំណាលសាកសួរសុខទុក្ខ​ និងជំរាបជូនពីការវិវឌ្ឍន៏រីកចំរេីនឈានឡេីង​ របស់សមាគមជាតិកាកបាទក្រហមកម្ពុជា​ ក្រោមការដឹកនាំរបស់សម្តេចកិតិព្រឹត្តិបណ្ឌិតប៊ុនរានី ហ៊ុនសែន ដែលជានិច្ចជាកាលលោកជំទាវ​ តែងតែគិតគូរដលសុខទុក្ខ​ និងការលំបាករបស់បងប្អូនរងគ្រោះ​ និងជនងាយរងគ្រោះ ជួយសង្រោះរាល់ការលំបាកបានទាន់ពេលេវលាអំណោយដែល​ត្រូវ​ទទួលបាន​ក្នុង​ពេល​នេះ​រួមមាន​ អង្ករ២៥គីឡូក្រាម​ មី០១កេះ ឃីត០១កញ្ចប់មានសារុង០១​ភួយ០១​ ក្រម៉ា០១ សំភារៈផ្ទះបាយ០១សំរាប់​ និងថវិកា០៥ម៉ឺនរៀល​ក្នុងមួយគ្រួសសរផងដែរ ៕