ប៉ុនប៉ងរំលោភមិនបានសម្រេចភ័យខ្លួនសម្លាប់ចោល

0

ព្រះវិហារ៖យុវជនអាយុ១៦ឆ្នាំម្នាក់បានប៉ុនប៉ងរំលោភនារីវ័យ១៩ឆ្នាំមិនបានសម្រេចហើយ មានការភ័យខ្លាចទើបយកឈើបុកចំកណ្តាលមុខ

បណ្តាលអោយនារីរងគ្រោះស្លាប់នៅនិង កន្លែងកើតហេតុកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ស្ថិតនៅចំនុច ព្រៃកប់ខ្មោច ភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ហើយក៏បានរត់គេចខ្លួនបាត់ រហូតមកដល់រសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ សមត្ថកិច្ចបានវែករកមុខសញ្ញាឃាត់ខ្លួន យុវជនជាឃាតករនិងយកទៅធ្វើតម្រាប់តាមនៅកន្លែងកើតហេតុ។សមត្ថកិច្ចបានអោយដឹងថាយុវជនជាឃាតករឈ្មោះ គង់ សំណាង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិឃុំជាមួយនារីរង គ្រោះ។តាមចម្លើយរបស់យុវជនជាឃាតករបានសារភាពថា ខ្លួនគេពិតជាបានសម្លាប់នារីរង គ្រោះពិតប្រាកដមែនដោយដំបូងឡើយខ្លួនគេបានបបួលនារីរងគ្រោះទៅកន្លែងកើតហេតុ ហើយបានចាប់បង្ខំនារីរងគ្រោះតែនារីរងគ្រោះមិនយល់ព្រមទើបបណ្តាលអោយមានការប្រ តាយប្រតប់គ្នា ហើយជនសង្ស័យបានភ័យខ្លួនជាក្រោយព្រោះខ្លួនបានធ្វើអោយមានកំហុស ទើបខ្លួនបានយកដំបងជាឈើដែលនៅក្បែរនោះបុកចំភ្នែកនិងមុខរបស់នារីរងគ្រោះជាច្រើនដំបង ហើយខ្លួនមិនទុកចិត្តខ្លាចនារីរងគ្រោះមិនស្លាប់ខ្លួនក៏បានវាយទៅលើនារីរងគ្រោះបន្ថែម រហូតដាច់ខ្យល់ស្លាប់តែម្តង។នារីរងគ្រោះឈ្មោះ រឹម ភារី ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានបាត់ខ្លួនកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ លុះមកដល់ ថ្ងៃទី០៧ ខែឆ្នាំដដែលទើបប្រទះឃើញសាកសពហើយក៏ឈានដល់ការចាប់ខ្លួនឃាតករ តែម្តង។បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តប្រហវិហារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់ ចំណែកឯសាកសពនារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី៕