សៀមរាប៖ រថយន្តដឹកជញ្ជូនឈើប្រភេទសាំយ៉ុងរបស់ឈ្មោះលោកយួកបានដឹកចែកចាយទៅតាមដេប៉ូផ្លូវក្រវ៉ាត់ក្រុងសៀមរាបស្ទើរាល់ថ្ងៃ។
តាមប្រភពបានឲ្យដឹងថាដាក់ការសង្ស័យថាជាឆ្នាំងបាយរបស់មេព្រៃដែលជាហេតុធ្វើឲ្យ មេឈ្មួញឈ្មោះលោកយួកតែងក្រអើតក្រទមជាមួយនិងច្បាប់។
តាមប្រភពបានឲ្យដឹងថារថយន្តប្រភេទសាំយ៉ុង ឈ្មោះយួកបានដឹកចេញពីស្រុក គូលែន ខេត្តព្រះវិហារឆ្លងកាត់ សង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ ខេត្តសៀមរាប មកចែកចាយតាមដេប៉ូមួយចំនួននៅក្នុងសៀមរាប ជាក់ស្តែងកាលពីថ្ងៃទី២៣ខែសីហាឆ្នាំ២០១៧ប្រភេទរថយន្តខាងលើកំពង់ទំលាក់ឈើចេញពីក្នុងរថយន្តនៅដេប៉ូមួយកន្លែងឋិតនៅផ្លូវក្រវ៉ាត់ក្រុងសៀមរាប គេសង្កេតឃើញមិនមានមេព្រៃឬសមត្ថកិច្ចជុំនាញរូបណាចុះបង្ក្រាបសោះឡើយ ទោះបីមានសេចក្តីការរាយការណ៍យ៉ាងណាក្តី ក៍អស់លោកមិនខ្វល់ដែរ។
តាមប្រភពបន្តទៀតថា ដេប៉ូឈើនៅក្នុងខេត្តសៀមរាប គេសង្កេតឃើញថា មានការកើនឡើង ច្រើន បើតាមម្ចាស់ដេប៉ូមួយចំនួនបានឲ្យដឹងថា គឺមានច្បាប់ទាងអស់ បើគ្មានច្បាប់ ទេគេក៍មិនហ៊ានបើកដែរ ចំពោះឈ្មួញដែលដឹកជញ្ជូនឈើចូលដេប៉ូមានឈ្មោះជាច្រើនដែលកំពង់ជ្រកក្រោមផ្លាកថាមានច្បាប់គ្រប់គ្រាន់។
គួបញ្ជាក់ផងដែរថាមជ្ឈដ្ឋាន នានារងចាំមើលលោកនាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ទើបឡើងកាន់ដំណែងថ្មីៗ មានវិធានការបែបណាចំពោះឈ្មួញដឹកជញ្ជូនឈើទាំងអស់ ? ៕
ដោយ ខេង ឧត្តម