ព្រះសីហនុ៖ នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ នេះកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានចាប់ខ្លួនបុរសជនជាតិកូរ៉េម្នាក់ ជាអគ្គនាយកកាស៊ីណូហ្វជូណា ដែលពាក់ព័ន្ធករណី ឆបោកប្រាក់។ការចាប់ខ្លួននេះធ្វើឡើង ក្នុងភោជនីយដ្ឋានកូរ៉េមួយកន្លែង ជិតអូតែល៧ជាន់ ក្រុងព្រះសីហនុ។
យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនបញ្ជាក់ថា ការចាប់ខ្លួននេះក្រោមបទចោទប្រកាន់ រំលោភទំនុកចិត្ត និងក្លែងបន្លំ ប្រព្រឹត្តទៅសណ្ឋាគារ និងកាស៊ីណូហ្វជូណា នៅផ្លូវលេខ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ រហូតដល់អំឡុវឆ្នាំ២០១៧។
ក្រោយចាប់ខ្លួនបុរសជនជាតិកូរ៉េរូបនេះ ត្រូវបានបញ្ជូនទៅតុលាការភ្លាមៗ ដើម្បីចាត់ការបន្ដតាមច្បាប់។
តែយ៉ាងណាអ្នកខេត្តព្រះសីហនុខ្លះថាជនជាតិកូរេម្នាក់នេះប្រហែលជាតុលាការមិនអាចជាប់ឃុំបានយូរទេ៕