សៀមរាប÷ ឈ្មួញឈើដុះស្លែរ ដែលតែងតែធ្វើសកម្មភាពដឹកបទល្មើសព្រៃឈើបានយ៉ាងគគ្រឹកគគ្រែង ចូលពេញខេត្តសៀមរាប ឥឡូវអស់ល័ក្ខជាប់អន្ទាក់សមត្ថកិច្ចចម្រុះស្រុកប្រាសាទបាគង នៅព្រឹកម៉ោង០៩ៈ៣០នាទី ថ្ងៃទី០៩ខែកញ្ញា ឆ្នាំ២០១៧នេះ។
តាមប្រភពពត័មានពីឈ្មួញដឹកឈើបានបង្ហើបឲ្យដឹកថា នាយសង្កាត់រដ្ឋបាលព្រៃឈើភ្នែកទីទុយ រកស៊ីយប់ ម្នាក់តែងតែមានការបើកភ្លើងខៀវ ឲ្យឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនឈើជារៀងរាល់ថ្ងៃ ជាថ្នូនឹងការមិនបង្រ្កាប។ប៉ុន្តែថ្ងៃនេះអស់លក្ខជាប់អន្ទាក់មន្រ្តីអាវុធហត្ថនិងមន្រ្តីនគរបាល ស្រុកប្រាសាទបាគង ស្ទាក់ចាប់បានរថយន្ដដឹកឈើខណៈឈ្មួញអាជីពម្នាក់នេះកំពុងដឹកឈើតាមរថយន្ដ មួយគ្រឿង ម៉ាកកាមម៉ារីសេរី៩៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2J.8926 តាមការបញ្ជាផ្ទាល់ពីលោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋព្រៃឈើខេត្តសៀមរាប ។
ចំណែកវត្ថុតាងឈើនិងរថយន្ដ ត្រូវបានលោកម៉ុង ប៊ុនលីម ចុះមកយកទៅរក្សាទុកនៅផ្នែកដ្នបាលព្រៃឈើ ព្រះដាក់ ដើម្បីធ្វើការផាកពិន័យតាមផ្លូវច្បាប់ក្នុងនោះ ប្រជាពលរដ្ឋបានធ្វើការកោតសរសើនៅស្មារតីទទួលខុសត្រូវខ្ពស់ របស់លោកម៉ុង ប៊ុនលីម ចំពោះការបង្រ្កាបបទល្មើសព្រៃឈើជាបន្តបន្ទាប់នឹងច្រើនករណីនៅក្នុងខេត្ត សៀមរាប៕ប៊ុនរិទ្ធី